អំឡុងចាប់ពីថ្ងៃទី ៦ ដល់ ១០ ខែ មិថុនា នេះ នៅក្នុងបាល់ទាត់ត្រូវបានគេហៅថាជាថ្ងៃ FIFA Day ដែលអនុញ្ញាតអោយក្រុមជម្រើសជាតិទាំងអស់ធ្វើការប្រកួតមិត្តភាពដោយរាល់ការឈ្នះនឹងទទួលបានពិន្ទុសម្រាប់ចំណាត់ថ្នាក់ពិភពលោក FIFA Ranking។
ក្នុងនេះគេឃើញថាក្រុមជម្រើសជាតិនៅតំបន់អាសុីចំនួន៤បានធ្វើការប្រកួតមិត្តភាពដោយ អាហ្គានីស្ថាន ឈ្នះ ម៉ាលឌីវ ២ទល់១ អុយប៊េគីស្ថាន ឈ្នះ ថៃ២ទល់០ អុីស្រាអែល ១ទល់១ ម៉ាដូលវ៉ា និងឥណ្ឌា ឈ្នះ នេប៉ាល់ ២ទល់០៕