កីឡាករវាយកូនបាល់តំណាងអោយជម្រើសជាតិអូស្ត្រាលី Nick Kyrgios បានប្រកួតចាញ់ David Goffin របស់ប៊ែលហ្សុិក នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រអស់ឱកាសឡើងទៅជុំចុងក្រោយនៃពានរង្វាន់ Davis Cup 2017។

Kyrgios បាននាំមុខ Goffin នៅសិតដំបូងដោយ ៦-៧, ៦-៤, ៦-៤ និង៦-៤។ មុនឡើងមកដល់វគ្គនេះអូស្ត្រាលី បានយកឈ្នះ ឆេក ៤សិតទល់១ និងអាមេរិក ៣សិតទល់២។

សម្រាប់វគ្គផ្តាច់ព្រ័ត្រ Davis Cup 2017 នឹងត្រូវធ្វើការប្រកួតនៅថ្ងៃទី ២៤ ដល់ ២៦ កញ្ញា ឆ្នាំ២០១៧ ដោយបារាំង បានឈ្នះ សែប ៣សិតទល់១ ត្រូវឡើងមកតតាំងជាមួយ ប៊ែលហ្សុិក៕