ក្លិបចំនួន១៣នៅប្រទេសចិន កំពុងស្ថិតនៅការប្រឈមមុខបាត់បង់ការប្រកួតប្រជែងលីគនៅរដូវកាលក្រោយ ដោយសារគិតមកទល់ពេលនេះពុំទាន់បានប្រាក់ខែអោយកីឡាករ។
យ៉ាងណាសហព័ន្ធបាល់ទាត់ចិនបានទុកផុតកំណត់អោយក្លិបទាំងអស់នោះត្រឹមថ្ងៃទី ១៥ ខែ សីហា ដោយរួមយកជាមួយ និងភស្តុតាង។
ក្រុមដែលត្រូវបានកត់ឈ្មោះបញ្ចូលកាលពីថ្ងៃទី ១១ ខែ កក្កដា កន្លងទៅដោយសហព័ន្ធកីឡាបាល់ទាត់ចិន និងសហព័ន្ធកីឡាបាល់ទាត់អាសុី ក្នុងនោះក៏មានជើងឯក Guangzhou Evergrande ក្លិបចំណាយច្រើនដូចជា Shanghai SIPG ដោយមាននៅកីឡាករកំពូលៗ Hulk, Ricardo Carvalho និង ខ្សែបម្រើ Oscar ជាមួយតម្លៃខ្លួន៦០លានអឺរ៉ូ។ រួមជាមួយ Shanghai Shenhua ដែលបានចុះកុងត្រាយយកកីឡាករមានប្រាក់ឈ្នួលថ្លៃជាងគេលើពិភពលោក Calos Tevez ទទួលបាន ៦១៥.០០ ផោនក្នុងមួយសប្តាហ៍។
ខណៈភាពចម្រូងចម្រាស់នេះបានអូសបន្លាយជា៦ខែមកហើយ ស្របពេលស្ថាប័នគ្រប់គ្រងកីឡាកំពូលរបស់ប្រទេសចិន បាននិយាយថា« វាជារឿងដ៏ធ្ងន់ធ្ងរ ដោយបានយកលុយទៅដុតចោលក្នុងការទិញយកកីឡាករបរទេសដោយមើលរំលងការវិនិយោគ និងអភិវឌ្ឍន៍យុវជនថ្នាល»។
អ្នកនាំពាក្យដដែលបានបន្ថែមថាអគ្គនាយកដ្ឋានកីឡាប្រទេសចិន នឹងកំណត់ផែនការទៅលើរាល់ការចំណាយរបស់ក្លិបណាមួយមិនសមហេតុផល។
លីគកំពូល: Shanghai Shenhua, Shanghai SIPG, Beijing Guoan, Changchun Yatai, Chongqing Dangdai Lifan, Hebei China Fortune, Guangzhou Evergrande, Guangzhou R&F, Jiangsu Suning, Liaoning Whowin, Shandong Luneng Taishan, Tianjin Quanjian, Tianjin TEDA។
លីគទី២: Beijing Renhe, Dalian Transcendence, Shanghai Shenxin, Shijiazhuang Ever Bright។
លីគទី៣: Qingdao Jonoon។