តារាឆ្នើមរបស់ក្រុមជម្រើសជាតិអារ៉ាប់រួម កីឡាករ Omar Abdulrahman នឹងខកខានជំនួបចុងក្រោយនៃវគ្គជម្រុះ FIFA World Cup 2018 ពេលជួប អុីរ៉ាក់ ស្អែកនេះ។

កីឡាករឈ្នះពានរង្វាន់លេងល្អប្រចាំទ្វីបអាសុីកាលពីឆ្នាំ២០១៦រូបនេះ ក៏ខកខានកាលពីប្រកួតមុនដែល អារ៉ាប់រូម ឈ្នះ អារ៉ាប៊ីសាអ៊ូឌីត ២ទល់១ កាលពីសប្តាហ៍មុន។

Omar បច្ចុប្បន្នកំពុងស្ថិតនៅ Barcelona ដើម្បីត្រួតពិនិត្យរបួសកជើងមានបញ្ហាកន្លងមក។

អារ៉ាប់រួម កំពុងនៅលេខ៤ នៃពូលB ដោយចាំបាច់ត្រូវឈ្នះ អុីរ៉ាក់ នៅថ្ងៃស្អែក ដែលធ្វើឡើងនៅកីឡដ្ឋាន Amman International  ដើម្បីមានសង្ឃឹមឡើងទៅជុំបន្ទាប់។

យ៉ាងណាក៏ដោយការឈ្នះនេះ ចាំបាច់ត្រូវអោយ អារ៉ាប៊ីសាអ៊ូឌីត និងអូស្ត្រាលី ចាញ់ច្រើនគ្រាប់ ស្របពេលគ្រាប់បាល់របស់ក្រុមទាំងពីរនៅសល់ ៦ និង ៤គ្រាប់ ចំណែកអារ៉ាប់រួម ជំពាក់គ្រាប់បាល់ដល់ទៅ២គ្រាប់៕