មានប្រភេទជាច្រើនក្នុងការទាត់បញ្ចូលទីខ្លួនឯង ដូចជាទប់បាល់ក្រឡក បិទខ្សែប្រយុទ្ធគូប្រកួតពីទាត់សំដៅទី ប៉ះបាល់ឲ្យចូលទីខ្លួនឯងដោយអចេតនាជាដើម។
កាលពីម្សិលមិញខ្សែការពារក្លឹប Al Dhafra កីឡាករ Yaser Al Juneibi បានក្លាយជាកីឡាករទាត់បញ្ចូលទីខ្លួនឯងល្អបំផុត ក្រោយពេលប្រើកម្លាំងដ៏ខ្លាំងទាត់បាល់ទម្លុះសំណាញ់ទីខ្លួនឯងចម្ងាយជាង២០ម៉ែត្រ។ គ្រាប់ចូលទីខ្លួនឯងនេះគឺជាគ្រាប់បាល់បើកឆាកក្នុងការប្រកួតស្របពេលក្រុម Al Dhafra ចាញ់៣ទល់១ហើយពេលនេះក្លឹបកំពុងនៅបាតតារាងពាន Arabian Gulf League ។
មើលវីដេអូហើយកុំភ្លេចបញ្ចេញមតិយោបល់ផង៖