ខ្សែបម្រើក្រុមជម្រើសជាតិហ្គាណា Michael Essien បានលេចមុខក្នុងការថតស្ពតពាណិជ្ជកម្មធំមួយនៅឥណ្ឌូនេសុី ជាមួយតម្លៃខ្លួនដល់ទៅ២៥០,០០០ ដុល្លារ សម្រាប់ការផ្សាយជាមួយក្រុមហ៊ុន Gojek។

ការបង្ហាញខ្លូនរបស់អតីតកីឡាករ Chelsea និង Real Madrid រូបនេះ គឺធ្វើអោយឡើងអោយក្រុមហ៊ុនខាងផ្នែកទូរទាត់សាច់ប្រាក់អេឡិចត្រូវនិវ ដែលអាចប្រើបានច្រើនប្រភេទ។

ក្រុមហ៊ុន Gojek ក៏មានគម្រោងនាំយកកីឡាករទាំងអស់របស់ Persib Bandung មកថតស្ពតពាណិជ្ជកម្មបែបនេះផងដែរ។

កីឡាកររូបនេះពុំមានក្លិបលេងកាលពីរដូវកាលមុនក្រោយចាកចេញពី Panathinaikos របស់ក្រិច ខណៈបច្ចុប្បន្នលេងអោយក្លិប Persib Bandung របស់ឥណ្ឌូនេសុី។

កីឡាករវ័យ៣៤ឆ្នាំរូបនេះ ធ្លាប់សាងឈ្មោះល្បីដោយឈ្នះ Champions League, Premier League ២ដង និង ៤ដង ឈ្នះ FA Cups during បន្ទាប់ពីចំណាយពេល៩រដូវកាលជាមួយ Chelsea៕