មិនមែនជារឿងងាយស្រួលទេសម្រាប់ សុិរី អាចទទូលបានលទ្ធផលស្មើជាមួយក្រុមខ្លាំង ដោយលទ្ធផល ២ទល់២ ខណៈការប្រកួតជម្រុះ១០លើកកន្លងមក អុីរ៉ង់ ឈ្នះ៦ ស្មើ៤ និងពុំមានក្រុមណាទាត់បញ្ចូលទីឡើយទើបតែ សុីរី មួយនេះទេ។
តាមពិតទៅនៅការប្រកួតចុងក្រោយ សុីរី ត្រូវការឈ្នះ អុីរ៉ង់ ដើម្បីទទួលបានកៅអីលេង World Cup 2018 ដោយស្វ័យប្រវតិ្ត ខណៈ កូរ៉េខាងត្បូង បានត្រឹមស្មើជាមួយ អ៊ុយប៊េគីស្ថាន ០ទល់០។
សុីរី បានបើកការនាំមុខ១គ្រាប់មុន ខណៈ អុីរ៉ង់ វាយបកតាម២គ្រាប់ ស្របពេល Omar Al-Somah ទាត់បញ្ចូលទីគ្រាប់ចុងម៉ោងនៅនាទី ៩០+២ បន្តក្តីសង្ឃឹមលេងវគ្គជម្រុះដោយក្នុងនាមជាក្រុមលេខ៣ ចំណែកពិធីករជាតិសាសន៍ បានស្រែកលាយឡំជាមួយទឹកភ្នែកទៅដល់ទូរទស្សនិជន។
យ៉ាងណាមិញ វគ្គជម្រុះបន្តសម្រាប់ក្រុមលេខនៅតំបន់អាសុីរវាង សុីរី និងអូស្ត្រាលី នឹងធ្វើឡើងនៅថ្ងៃទី ៥ តុលា ជើងទី២វិញ នៅថ្ងៃទី ១០ តុលា ស្របពេលក្រុមឈ្នះ ត្រូវតទល់ការប្រកួតជម្រុះចុងក្រោយជាមួយក្រុមលេខ៤តំបន់អាមេរិកកណ្តាល៕
Syrian commentator breaks into tears after Omar Al-Somah’s historic goal against Iran. Goosebumps. pic.twitter.com/MSUC2IBCD0
— Mohamed Osama (@_DrOsama) September 5, 2017