របួសកជើងខាងឆ្វេងធ្វើការវះកាត់កាលពីចុងខែ កក្កដា បានធ្វើអោយ Endo ដកខ្លួនចេញពី Nagoya Grand Sumo Tournament កាលពីដើមខែ។
Endo ធ្លាប់ប្រកួតចំណាត់ថ្នាក់លេខ៣កាលពីនៅ Nagoya ដោយមានបញ្ហារង្គើជង្គង់នៅ២កន្លែងផ្សេងគ្នាដោយត្រូវការវះកាត់បិទជិតវិញ និងត្រូវសម្រាកនៅមន្ទីរពេទ្យសម្រាករយៈពេល២សប្តាហ៍។
បុរសវ័យ២៦ឆ្នាំរូបនេះ កំពុងធ្វើការហ្វឹកហាត់ខាងរាងកាយខាងលើ ដើម្បីជាការឆ្លើយតបត្រៀមខ្លូនចូលរួមពានរង្វាន់ Autumn Grand Sumo Tournament គ្រោងចាប់ផ្តើមនៅថ្ងៃទី ១០ ខែ កញ្ញា ខាងមុខនេះ៕