« ខ្ញុំមិនសូវបានលេងច្រើនទេនៅទីនេះក្នុងការប្រកួតមិត្តភាព ប៉ុន្តែគ្រាប់បាល់២បំប៉ោងសំណាញ់ទីគិតថាគ្រាន់តែជាងការផ្សាុំនឹងបរិយាកាសបាល់ទាត់នៅអាល្លឺម៉ង់។ ខ្ញុំបានហ្វឹកហាត់មួយថ្ងៃ៣ដង ពេលខ្លះដល់ថ្នាក់ចង់ស្លាប់ទៀតផង ស្របពេលមានសារព៍ត៌មានមួយចំនួនផ្សព្វផ្សាយថាខ្ញុំអាចនឹងជាក្តីសង្ឃឹមបាល់ទាត់ចិន » សម្តី Zhang Yuning។
Zhang Yuning វ័យ២០ឆ្នាំ បានបាត់បង់ឱកាសលេងពានរង្វាន់អន្តរជាតិផ្លូវការជាមួយជម្រើសជាតិអស់រយៈពេលជិត២ឆ្នាំមកហើយ ខណៈការចុះត្រាជាមួយក្លិបថ្មី West Bromwich Albion របស់ក្របខណ្ឌលីគកំពូលអង់គ្លេសយៈពេល៣ឆ្នាំ ( ដល់ឆ្នាំ២០២០ ) ពីក្លិប Vitesse ក្របខណ្ឌ Eredivisie លីគកំពូលហូឡង់ និងត្រូវបានខ្ចីជើងអោយក្លិបWerder Bremen ក្របខណ្ឌ Bundesliga លីគកំពូលអាល្លឺម៉ង់ ខ្ចីជើងរយៈពេល២រដូវកាល គឺជាកីឡាករចិនតែម្នាក់គត់លេងនៅលីគអឺរ៉ុប ដែលត្រូវបានគ្រូបង្វឹកក្រុមជម្រើសជាតិ លោក Marcello Lippi កោះហៅត្រៀមជួប Uzbekistan និង Qatar ថ្ងៃទី ៣១ សីហា និង ៥ កញ្ញា។
សមាជិកនៃក្រុមជម្រើសជាតិចិនអាយុក្រោម២៣ឆ្នាំ កីឡាករ Zhang Yuning ត្រូវបានក្លិប West Bromwich Albion របស់ក្របខណ្ឌលីគកំពូលអង់គ្លេសចុះកិច្ចសន្យារយៈពេល៣ឆ្នាំ ( ដល់ឆ្នាំ២០២០ ) ពីក្លិប Vitesse ក្របខណ្ឌ Eredivisie លីគកំពូលហូឡង់ ដោយតម្លៃខ្លួនវិញត្រូវបានជិត។
« មិនមានកីឡាករចិនច្រើននោះទេលេងនៅលីគអឺរ៉ុប ជាពិសេសគឺលីគកំពូលទាំង៥ »។
« ខ្ញុំត្រូវបានស្ថិតនៅក្នុងសម្ពាធដោយប្រព័ន្ធផ្សព្វផ្សាយ មិត្តភាព ប៉ុន្តែបូករួមទាំងមនុស្សគ្រប់គ្នាដែលខ្ញុំមិនស្គាល់ច្បាស់។ គ្រប់គ្នាគិតថាខ្ញុំគឺជាក្តីសង្ឃឹមថ្មីសម្រាប់បាល់ទាត់ចិន សូម្បីតែខ្ញុំខ្លួនឯងក៏មិនដែលគិត »។
បញ្ជាក់ថា កីឡាករវ័យ២០ឆ្នាំរូបនេះបានចុះកិច្ចសន្យាផ្ទេរពីក្លិប Hangzhou Greentown ទៅ ក្លិប Vitesse កាលពីឆ្នាំ២០១៥ នៅរដូវកាលដំបូលលេងបាន៨ប្រកួតរកបាន២គ្រាប់ ខណៈកាលពីរដូវកាលមុនបង្ហាញខ្លួនបាន២៧ប្រកួតទាត់បញ្ចូលទីបាន៤គ្រាប់នឹងជួយអោយក្រុមទទួលបានកៅអីវគ្គចែកពូលពានរង្វាន់លំដាប់ទី២ទ្វីបអឺរ៉ុប UEFA Europa League បន្ទាប់ពីបញ្ចប់រដូវកាលជាមួយចំណាក់ថ្នាក់លេខ៥។