ក្រុមហ៊ុនផលិតទូរស័ព្ទ Smart Phone ដ៏ធំរបស់ចិនដែរមានយីហោឈ្មោះ Vivo បានចុះកិច្ចសន្យាឧបត្តម្ភជាផ្លូវការដល់ការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup សម្រាប់ឆ្នាំ២០១៨ និង២០២២។
ពិធីចុះហត្ថលេខានេះត្រូវបានធ្វើកាលពីថ្ងៃទី ៣១ កន្លងទៅនៅទីក្រុងប៉េកាំង ខណៈ Vivo នឹងទទួលបានដូចជា ការផ្សាយពាណិជ្ជកម្មនៅរាល់ការប្រកួត នៅលើកសំបុត្រ និងរាល់ការធ្វើសន្និសិតកាសែតទាំងអស់ និងមានបន្ថែមអោយមានការអនុញ្ញាតជ្រើសរើសយកអ្នកប្រើប្រាស់ទូរសព័្ទ Vivo ថតរួបអំឡុងការហ្វឹកហាត់កម្តៅសាច់ដុំមុនការប្រកួត។
ដោយនេះជាយុទ្ធសាស្ត្រទីផ្សារលប់លាងកំហុសការពីឆ្នាំមុនដែល FIFA មានអំពើពុករលួយដោយបាត់បង់ចំណូលទឹកប្រាក់ចំនួន១០០លានដុល្លារ ស្របពេលឆ្នាំនេះត្រូវបានគេវាយតម្លៃថាអាចបាត់បង់ចំនួន៤៨៩លានដុល្លារទៀត ប៉ុន្តែនឹងប្រមូលបានថវិកាចំណេញប្រមាណ១.៧កោដ៍វិញពីការរៀបចំសម្រាប់ World Cup 2018 នៅរូហ្សុី៕