បន្ទាប់ពីបានធ្វើកិច្ចប្រជុំរវាង AIFF និង AFC កាលពីថ្ងៃទី ៧ ខែ មិថុនា កន្លងមក ពេលនេះសហព័ន្ធបាល់ទាត់អាសុីបានសម្រេចកែប្រែរូបមន្តខ្លះក្នុងការផ្តល់កៅអីទៅដល់ក្រុមដែលលេងនៅលីគឥណ្ឌា ទាំងនៅក្នុង AFC Champions League និង AFC Cup។
ដោយក្នុងនោះជើងឯក ISL នឹងទទូលបានកៅអីលេងវគ្គជម្រុះជុំទី២ ( preliminary stage )នៃពានរង្វាន់ AFC Cup ចំណែក ជើងឯក I-League ក៏បានឱកាសលេងវគ្គជម្រុះជុំចុងក្រោយ ( Play-off round )នៃពានរង្វាន់ AFC Champions League ខណៈច្បាប់ថ្មីនេះនឹងដាក់ចួលជាធរមានសម្រាប់ប្រើការការប្រកួតរដូវកាលពី២០១៨ទៅ។
គួរបញ្ជាក់ថា សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌា ( AIFF ) ធ្លាប់បានយល់ព្រមលើកិច្ចព្រមព្រៀងជាមួយក្លិបមកពី I-League និងISL ក្នុងការលេងលីគទាំងពីរដំំណាកគ្នាដោយខុសកាលពីរដូវកាលមុន។
ជាមួយគ្នានោះដែរសហព័ន្ធកីឡបាល់ទាត់អាសុី ( AFC ) ក៏សម្រេចបន្ថែមកៅអីទៅដល់ជើងឯកលីគ ISL ( Indian Super League ) លេងវគ្គជម្រុពានរង្វាន់AFC Cup ដោយពុំធ្លាប់មានពីមុនមក។ ស្របពេលជើងឯក I-League គឺនៅតែមានឱកាសលេងវគ្គជម្រុះពានរង្វាន់ AFC Champions League។
អ្វីថ្មីទៀតនោះគឺក្លិបទាំងអស់បានធ្វើការស្នើសុំក្នុងការចុះកិច្ចសន្យាកីឡាករបរទេស៨នាក់ និង២នាក់អាសុី ហើយក៏បានស្នើបន្ថែមទៀតលើការដាក់កីឡាករបរទេស៥នាក់នៅលើទីលានជាមួយគោលការណ៍ម្នាក់ជាកីឡាករអាសុី។ បន្ថែមពីលើក្លិបនីមួយៗបានទទូចអោយមានការផ្សាយផ្ទាល់ពីនៅលើប៉ុស្តិ៍ទូរទស្សន៍ Star Sports ដោយប្រកបតាមស្តង់ដារជាមួយការបន្ថែមនៅកម្មវិធីហាយឡាយ និងវិភាគសម្រាប់ពាក់កណ្តាលសប្តាហ៍។