គាត់ទំនងមិនអាចលេងបានសម្រាប់ការប្រកួតយប់ថ្ងៃ ព្រហស្បត្តិ៍ នៃវគ្គជម្រុះ World Cup ពេលជួប អូស្ត្រាលី ប៉ុន្តែខ្សែប្រយុទ្ធក្រុមជម្រើសជាតិជប៉ុន Keisuke Honda បានជំរុញអោយមិត្តរួមក្រុមធ្វើបានល្អ។
បុរសវ័យ៣១ឆ្នាំ ធ្លាប់លេង World Cup ២ដង និង Asia Cup ២ដង Honda បច្ចុប្បន្នកំពុងតែមិនអាចធានាកៅអីរបស់ខ្លួនជាមួយក្រុមជម្រើសជាតិបានឡើយ ជាពិសេសគឺកម្លាំង កាយសម្បទាអំឡុងការប្រកួតដែលត្រូវបានសួរដោយគ្រូបង្វឹកជម្រើសជាតិ។
ជាមួយគ្រាប់ក្នុងការបង្ហាញលើកដំបូងជាមួយក្លិបថ្មីនៅ មិចសុីកូ Honda សង្ឃឹងថា សាម៉ូរ៉ៃខៀវ អាចកាប់ អូស្ត្រាលី មួយដាវនៅកីឡដ្ឋាន Saitama។
« ចេតនារបស់ខ្ញុំគឺលេងជម្រើស១១នាក់ដំបូង ប៉ុន្តែជាក់ស្តែងខ្ញុំមិនស្ថិតនៅគម្រោងរបស់គ្រូបង្វឹក » Honda ប្រាប់អ្នកសារព័ត៌មាន មុនពេលជំនួបជាមួយ អូស្ត្រាលី។
« ខ្ញុំគិតថាគាត់ (គ្រូបង្វឹកក្រុមជម្រើសជាតិជប៉ុនលោក Vahid Halihodzic ) បាននិយាយថាខ្ញុំពុំទាន់ស្ថិតដល់ស្ថានភាពកម្រិតកំពូឡើយ និងចង់តាមដានអំឡុងពេលការហ្វឹកហាត់បន្ថែម »
បញ្ជាក់ថា ជប៉ុន ពុំដែលយកឈ្នះ អូស្ត្រាលី នៅវគ្គជម្រុះចុងក្រោយនេះទេ ខណៈជើងទី១បញ្ចប់ទៅដោយលទ្ធផល១ទល់១ ចំណែក Honda បាននិយាយអំពីស្ថានភាពប្រកួតមុនមកដល់យ៉ាងដូច្នេះថា « គ្មានអ្វីត្រូវសង្ស័យទេពួកគេ ( អូស្ត្រាលី ) គឺជាក្រុមខ្លាំង »។
« ពូកគេបានបង្ហាញនៅអ្វីដែលពូកគេទទួលបាននៅ២ឆ្នាំចុងក្រោយនេះ។ ដោយពូកយើងត្រូវតែលេងដោយអង់អាចក្លាហាន និងជោគជ័យ »៕
Keisuke #Honda scores on his #Pachuca and #LigaMX debut! Clinical finish to the bottom corner on the counter! What a moment! #ligamxeng 🇯🇵👏👏 pic.twitter.com/Flm9PTNLEl
— Jason Foster (@JogaBonitoUSA) August 23, 2017