សេដ្ឋីកំបាំងមុខជនជាតិចិនម្នាក់ បានប្រកាសក្តែងៗថាខ្លួនចង់ទិញភាគហ៊ុនក្លិប Manchester United នេះបើយោងតាមការចុះផ្សាយព័ត៌មានរបស់ The Sunday Times។
យ៉ាងណាភាគហ៊ុនចំនួន៨០ភាគរយនៃក្លិប Manchester United ត្រូវបានកាន់កាប់ដោយដោយ The Glazer family ខណៈនៅសល់ប៉ុន្មានទៀតជារបស់ក្រុមហ៊ុនវិនិយោគទុន នៅទីក្រុង New York និងLondon។
លោក Malcolm Glazer បានទិញក្លិបក្នុងតម្លៃ៧៩០លានផោន កាលពីឆ្នាំ២០០៥ បន្ទាប់មកបានស្លាប់នៅអាយុ៨៥ឆ្នាំ ក្នុងឆ្នាំ២០១៤ ស្របពេលភាគហ៊ុនទាំងប៉ុន្មានបានធ្លាក់ទៅកូនទាំង៦ ដោយក្នុងនោះមាន៣នាក់ទៅហើយបានចាប់ការអារម្មណ៍ក្នុងការលក់ភាគហ៊ុន៕