ក្រុមជម្រើសជាតិនេប៉ាល់ និងទទួលបទពិសោធន៍ផ្សេងទៀតមុនពេលប្រកួតវគ្គជម្រុះពូល F AFC ASIAN CUP 2019 ជាមួយ Tajikistan ដោយធ្វើការប្រកួតមិត្តភាពកម្តៅសាច់ដុំចំនួន៥លើកនៅជប៉ុន។

គ្រូបង្វឹកក្រុមជម្រើសជាតិនេប៉ាល់ លោក Gyotoku Koji បានជ្រើសរើសកីឡាករចំនួន២៤នាក់ ដែលធ្លាប់បានលេងជាមួយ Yemen កាលពីថ្ងៃទី ១៣ ខែ មិថុនា ដោយលទ្ធផល០ទល់០។

នេប៉ាល់ ចាំផ្តើមការប្រកួតមិត្តភាពដំបូងជាមួយ U-23 Gamba Osaka នៅថ្ងៃទី ១៣ សីហា ប្រកួតបន្ទាប់ប៉ះ សាកលវិទ្យាល័យ Kwansei Gakuin នៅថ្ងៃទី ១៦ ខែ សីហា ជួបក្រុមមកពីលីគលំដាប់ទី៤ Amities Sports Club។

ថ្ងៃទី ១៨ ខែ សីហា នេប៉ាល់ ក៏នឹងជួប សាកលវិទ្យាល័យ Hannan ថ្ងៃទី ១៨ ខែ មុនការប្រកួតចុងក្រោយរបស់ខ្លួនជាមួយ U-28 Vissel Kobe។

រំលឹកឡើងវិញថា នេប៉ាល់ បើកឆាកការប្រកួតវគ្គជម្រុះរបស់ខ្លួនចាញ់ ៤ទល់១ ទៅក្រុមជម្រើសជាតិហ្វីលីពីន។

ខាងក្រោមជាបញ្ជីឈ្មោះកីឡាករទាំង២៤នាក់៖
អ្នកចាំទី: Bikesh Kuthu, Bishal Shrestha, Alan Neupane.

ការពារ: Biraj Maharjan, Ananta Tamang, Man Bahadur Tamang, Kamal Shrestha, Debendra Tamang, Jitendra Karki, Bimal Basnet, Rajendra Rawal and Dinesh Rajbanshi.

បម្រើ: Bishal Rai, Heman Gurung, Bikram Lama, Anjan Bista, Sujal Shrestha, Sunil Bal and Hemant Thapa Magar.

ប្រយុទ្ធ: Bimal Gharti Magar, Nawayug Shrestha, Bharat Khawas, Anil Gurung, Suman Lama.