ក្រុមជើងឯកទ្វូីបអាហ្វ្រិក កាមេរ៉ូន ចែកគ្នាមួយពិន្ទុម្នាក់ជាមួយជើងឯកអាស៊ី អូស្ត្រាលី ដោយលទ្ធផល១ទល់១ បន្តក្តីសង្ឃឹមឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FIFA Confederation Cup 2017។
ចុងវគ្គទីមួយពោលគឺនាទី៤៥ខ្សែបម្រើ Andre Anguissa របស់ក្លឹប Marseille រកគ្រាប់បាល់នាំមុខមុនប៉ុន្តែចូលវគ្គទី២ Mark Milligan ទាត់បាល់ពិន័យ១១ម៉ែត្រឲ្យកង់ហ្គូរ៉ូអូស្ត្រាលីតាមស្មើហើយលទ្ធផលនេះបន្តរហូតដល់ចប់ការប្រកួត។ ខណៈអូស្ត្រាលី អាចឡើងទៅវគ្គបន្តបានសិនជាអាចយកឈ្នះ ឈីលី នៅការប្រកួតចុងក្រោយលើសពី៣គ្រាប់៕