ក្រុមជម្រើសជាតិបាល់ទាត់លីបង់ បានកោះហៅខ្សែប្រយុទ្ធកូនកាត់មានមូលដ្ឋាននៅ សហរដ្ឋអាមេរិក Hassan Ali Saad សម្រាប់ត្រៀមការប្រកួតវគ្គជម្រុះ AFC Asian Cup 2019 ដោយលេងតទល់ជាមួយ កូរ៉េខាងជើង នៅថ្ងៃទី ៥ កញ្ញា ខាងមុខនេះ។
Saad បច្ចុប្បន្នកំពុងលេងអោយ Sporing Kansas City របស់លីគកំពូលអាមេរិក ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅមុនជំនួបនៅពូល B នៃវគ្គជម្រុះ AFC Asian Cup 2019 មកដល់។
លីបង់ កំពុងឈរកំពូលតារាងដោយមាន៦ពិន្ទ ក្រោយឆ្លងកាត់ការប្រកួតចំនួន២លើកកន្លងមក ដោយយកឈ្នះ ហុងកុង ២ទល់០ និង ម៉ាឡេសុី ២ទល់១។
ពូកគេសង្ឃឹមខ្ពស់បើសិនជាអាចយកឈ្នះ កូរ៉េខាងជើង នៅក្នុងការប្រកួតទី៣ ដោយប្រើប្រាស់កីឡដ្ឋាន Kim II-sung នៅទីក្រុង ព្យុងយ៉ាង។
Saad ក៏ធ្លាប់បានចូលលេងអំឡុងការប្រកួតយកឈ្នះ ម៉ាឡេសុី ខណៈរូបគេកំពុងសម្លឹងឃើញនៅការបង្ហាញខ្លូនលើកទី២នៅក្នុងពានរង្វាន់ AFC Asian Cup បន្ទាប់កាលលើកដំបូងនៅឆ្នាំ២០០០៕