ក្រោយយកឈ្នះ អ៊ុយប៊េគីស្ថាន ដោយលទ្ធផល ២ទល់០ កាលពីថ្ងៃទី ១២ ខែ មិថុនា ម្សិលមិញពេលនេះ ក្រុមជម្រើសជាតិអុីរ៉ង់ ទទួលបានកៅអី និងសំបុត្រយន្តហោះជាផ្លូវការដោយក្លាយជាក្រុមអាសុីដំបូងបំផុតបានទៅលេងពានរង្វាន់ FIFA World Cup 2018 នៅរូស្សុី។

បើទោះបីជានៅសល់២ប្រកួតទៀតសម្រាប់ពូលA ពិតមែនប៉ុន្តែពិន្ទុហាក់មានគម្លាតដាច់ឆ្ងាយពីកូរ៉ខាងត្បូង និងអ៊ុយប៊េគីស្ថាន ដោយ៨ប្រកួតកន្លងមកពុំចាញ់ពោលគឺ ឈ្នះ ៦ ស្មើ២។ បញ្ជាក់ថា នេះជាលើកទី៥សម្រាប់ អុឺរ់ង់ ក្នុងការចូលរួមពានរង្វាន់ FIFA World Cup ដោយនៅឆ្នាំ១៩៧៨, ១៩៩៨, ២០០៦, ២០១៤ និង២០១៨ ហើយក៏ជាក្រុមទី៣ដំបូងគេបង្អស់សម្រាប់ឆ្នាំនេះបន្ទាប់ពីម្ចាស់ផ្ទះ រូស្សុី និង ប្រេសុីល កោះសំបុត្រយន្តហោះរួចរាល់ផងដែរ៕