អនាគតរបស់គ្រូបង្វឹកក្រុមជម្រើសជាតិជប៉ុន លោក Vahid Halilhodzic ពុំទាន់ត្រូវបានពិចារណាឡើយ នេះបើយោងតាមការដក់ស្រង់សម្តីរបស់នាយកបច្ចេកទេសសហព័ន្ធបាល់ទាត់ជប៉ុន ( JFA ) លោក Akira Nishino ស្របពេលគ្រូបង្វឹកសញ្ជាតិបូស្នៀរូបនេះ នឹងត្រូវដឹកនាំក្រុមប៉ះ អូស្ត្រាលី នៅថ្ងៃទី ៣១ សីហា។

ក្រុមជម្រើសជាតិទាំង២សុទ្ធតែត្រូវការឈ្នះដូចគ្នាសម្រាប់ការប្រកួតវគ្គជម្រុះនៅកីឡដ្ឋាន Saitama ស្របពេលជ័យជម្នះនេះជួយអោយ ជប៉ុន បានបង្ហាញខ្លូន៦លើកជាប់គ្នានៅក្នុងការប្រកួតវគ្គចែកពូលពានរង្វាន់ពិភពលោក FIFA World Cup។

ប៉ុន្តែបើចាញ់ក្រុមជម្រើសជាតិអូស្ត្រាលី គឺជាប្រវត្តិសាស្ត្រមួយថ្មីសម្រាប់ជប៉ុនដាក់ពុំដែលចាញ់ក្រុម Socceroos នៅវគ្គជម្រុះ។ ដោយត្រូវអោយក្រុម សាម៉ូរ៉ៃ ត្រូវការឈ្នះដាច់ខាតនៅ៥ថ្ងៃបន្ទាប់ពេលជួប អារ៉ាប៊ីសាអ៊ូឌីត ដើម្បីធានាកន្លែងសម្រាប់លេងនៅប្រទេសរូហ្សុីឆ្នាំក្រោយ។

« អ្វីដែលនិយាយឥលូវនេះគឺភាពវិជ្ជមាន » នេះបើយោងតាមសម្តីនាយកបច្ចេកទេស JFA លោក Akira Nishino ប្រាប់ Kyodo News « ពុំយើងពុំមានការពិចារណាអំពីអនាគតរបស់គាត់នៅឡើយទេ ខណៈបញ្ហាមិនទាន់លេចចេញនៅឡើយទេ។ យើងចង់អ្វីគ្រប់យ៉ាងធ្វើបានសម្រេចនៅពេលលេងក្នុងដីជាមួយ អូស្ត្រាលី។ យើងពុំទាន់លេងបានល្អនៅឡើយទេពេលជួប អូស្ត្រាលី កាលពីជើងទី១ ដោយវានឹងក្លាយជាការប្រកួតដ៏សំខាន់ក្នុងទឹកដី ហើយយើងនឹងសម្រេចវា »។

ងាកទៅអតីតកាលនៅក្នុង World Cup 1998 គ្រូបង្វឹកលោក Shu Kamo បានដឹកនាំក្រុមចាញ់ កាសាស្ថាន ដែលជាក្តីសង្ឃឹមសម្រាប់លេង World Cup លើកដំបូង និងត្រូវបានជំនួសវិញដោយលោក Takeshi Okada ជាជំនួយការរបស់លោកផ្ទាល់។

ជប៉ុន បានឡើងទៅដល់វគ្គ៤ក្រុមចុងក្រោយនាឆ្នាំនោះ ជាមួយការទាត់បញ្ចូលទីរបស់ Masayuki Okano ដែលកាលនោះត្រូវបានគេប្រើរូបមន្តគ្រាប់បាល់មាស ( Golden goal ) នៅក្នុងវគ្គបន្ថែមម៉ោងពេលប្រកួតជាមួយ អុីរ៉ង់ នៅក្នុងកីឡដ្ឋាន Larkin ដោយជួយអោយប្រទេសរបស់គាត់បានលេង World Cup នាឆ្នាំដំបូង៕