Oscar បច្ចុប្បន្នជាកីឡាកររបស់ក្លិប Shanghai SIPG ដែលបានចុះកិច្ចសន្យានាំយកពីក្លិប Chelsea កាលពីខែ មករា ឆ្នាំ២០១៧ កន្លងទៅថាខ្លួនសប្បាយចិត្តចំពោះការត្រលប់ទៅកីឡដ្ឋាន Stamford Bridge នៅក្នុងបទសម្ភាសន៍ជាមួយ PL Brasil។
« បាទ! ខ្ញុំនឹងត្រលប់ទៅវិញ! ខ្ញុំនៅក្មេង។ ខ្ញុំទើបតែ២៦ឆ្នាំ អ្នកណាទៅដឹងថា២ រឺ៣ឆ្នាំ ខាងមុខខ្ញុំត្រលប់ទៅលេងនៅ Premier League។ ខ្ញុំនឹងសប្បាយចិត្តខ្លាំង និងល្អមែនទែន សម្រាប់ Chelsea ជាទីបើកទ្វុារចាំទទួលការត្រលប់របស់ខ្ញុំ » សម្តីរបស់ Oscar។
Oscar បានចុះកិច្ចសន្យាលេងអោយ Chelsea កាលពីរដូវក្តៅនៅឆ្នាំ២០១២ ជាមួយការឈ្នះជើងឯក Champions League បន្ទាប់មកបង្ហាញនៅទម្រង់លេងយ៉ាងល្អពេលប៉ះ Juventus ជាការប្រកួតរូបគេទាត់បញ្ចូលទីជាមួយគ្រាប់បាល់ដ៏អស្ចារ្យមិនអាចបំភ្លេចបាន៕