បន្ទាប់ពីឈ្នះពានរង្វាន់ពិភពលោកកាលពីសប្តាហ៍មុននៅទីក្រុង ឡុងដ៏ អត្តពលិកឆ្នើមកាតា Mutaz Essa Barshim បានបង្កើតកំណត់ត្រាថ្មីក្នុងពិភពលោកជាមួយការលោតដល់ទៅ ២.៤០ម៉ែត្រ លើវិញ្ញសារលោតកម្ពស់ និងឈ្នះមេដាយមាស IAAF World Championships 2017។

« ខ្ញុំដឹងថាមានកាតព្វកិច្ចក្នុងការលោតសម្រាប់ខ្លូនឯង ចឹងខ្ញុំត្រូវដាក់សម្ពាធអោយខ្លាំងលើស្មា » សម្តីរបស់ Barshim។

« វាជាការប្រកួតមួយដ៏ខ្លាំង ដែលជាការធ្វើតេស្តខ្ញុំ និង ជាការជួយអោយខ្ញុំធ្វើបានល្អ។ ខ្ញុំបានបង្កើតប្រវត្តិនៅទីនេះកាលពីឆ្នាំ២០១៤ ហើយឈ្នះនៅ Birmingham ឆ្នាំមុខ ដូច្នេះខ្ញុំគិតថាទីនេះជាកន្លែសំណាងសម្រាប់ខ្ញុំ »។

« ខ្ញុំទទូលបានការគាំទ្រច្រើនពីអ្នកគាំទ្រ និងគូប្រជែងដែលបានជួយអោយខ្ញុំធ្វើបានល្អ »។ សម្តីបន្ថែមរបស់អត្តពលិកឆ្នើមកាតា។

« ខ្ញុំអាចហោះខ្ពស់ទៅតាមកម្ពស់ចង់បាន។ ខ្ញុំមិនចង់លោតមានត្រឹមតែកម្ពស់ ២.៤០ម៉ែត្រទេ និងខ្ញុំមិនចង់ធ្វើការខ្លាំងពេកទេដោយវាអាចនឹងមានបញ្ហារបូស »។

បញ្ជាក់ថា អត្តពលិកជម្រើសជាតិកាតា Mutaz Essa Barshim បានដណ្តើមមេដាយមាសពីប្រភេទកីឡាលោតកម្ពស់នៅក្នុងពានរង្វាន់ IAAF World Championships 2017 ទីក្រុងឡុងដ័ ចក្រភពអង់គ្លេស។

កីឡាកររូបនេះលោតបានកម្ពស់ ២.៣៥ម៉ែត្រ ដែលជាកំណត់ត្រាលោតបានខ្ពស់ជាងគេលំដាប់ទី២ពិភពលោកបន្ទាប់ពីអត្តពលិកគុយបា Javier Sotomayor ធ្វើបានដល់ទៅ ២.៤៥ម៉ែត្រ កាលពី២៤ឆ្នាំមុន ទទួលបានមេដាយប្រាក់ និងសំរិទ្ធ កាលពីព្រឹត្តការណ៍ Olympic ២លើកកន្លងទៅ និងIAAF World Championships 2013៕

លទ្ធផលសរុប៖

1. Mutaz Essa Barshim (Qatar) 2.35
2. Danil Lysenko (Authorised Neutral Athlete) 2.32
3. Majed Aldin Ghazal (Syria) 2.29
4. Edgar Rivera (Mexico) 2.29
5. Mateusz Przybylko (Germany) 2.29
6. Ilya Ivanyuk (Authorised Neutral Athlete) 2.25
6. Robert Grabarz (Britain) 2.25
8. Bryan McBride (U.S.) 2.25
9. Bohdan Bondarenko (Ukraine) 2.25
10. Eike Onnen (Germany) 2.20