សហព័ន្ធកីឡាបាល់ទាត់ជប៉ុន ( JFA ) បានបង្កើតនៅពានរង្វាន់ឈ្មោះU-16 International Dream Cup 2017 ដែលនឹងចាប់ផ្តើមពី១៤ ដល់ ១៨ ខែ មិថុនា ដោយមានសុទ្ធតែក្រុមខ្លាំងប្រចាំទ្វីបចូលរួមដូចជា ម្ចាស់ផ្ទះជប៉ុន ( អាសុី ) ហូឡង់ ( អឺរ៉ុប ) អាមេរិក ( អាមេរិក ) និង ហ្គីណេ ( អាហ្រ្វិក )។

ការប្រកួតនឹងប្រើរូបមន្តវិលជុំសន្សំពិន្ទុ ខណៈក្រុមដែលមានពិន្ទុខ្ពស់ជាងគេនឹងក្លាយជាជើងឯក ស្របពេលថ្ងៃបើកឆាក ជប៉ុន ជួប ហូឡង់ និងអាមេរិក ប៉ះ ហ្គីណេ៕