ការប្រកួតដែលបានធ្វើឡើងចាប់តាំងពីថ្ងៃទី ២០ ខែ កក្កដា គឺពានរង្វាន់ក្លិបបាល់ទាត់ក្នុងសាលប្រចាំទ្វីបអាស៊ី 2017 AFC Futsal Club Championship ដោយវៀតណាម ទទួលបានសិទ្ធធ្វើជាម្ចាស់ផ្ទះ ពេលនេះបានរកឃើញក្រុមទាំង៤ដែលអាចឈាមមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

ការប្រកួតនឹងធ្វើនឹងថ្ងៃទី ២៨ ខែ កក្កដា Chonburi Blue Wave ( ថៃ ) នឹងត្រូវជូប Thai Son Nam ( វៀតណាម ) វេលាម៉ោង៤រសៀល Giti Pasand Isafahan ( អុីរ៉ង់ ) ប៉ះ Al Rayyan ( កាតា ) វេលាម៉ោង ៧ល្ងាច ដោយរាល់ការប្រកួតប្រើប្រាស់ទីលានហ្វូតសាល Phu Tho ស្ថិតនៅទីក្រុងហូជីមិញ។

គួរបញ្ជាក់ថា ឆ្នាំនេះជាឆ្នាំទី៨ហើយ ដែលពានរង្វាន់នេះបានបង្កើឡើងនៅឆ្នាំ ២០១០ ខណៈក្រុមដែលជោគជ័យជាងគេគឺក្រុមមកពីប្រទេសអ៊ីរ៉ង ដោយធ្លាប់ឈ្នះជើងឯក៣ដង និងរងជើងឯក២ដង ផងដែរ។

កាលពីឆ្នាំកន្លងទៅ ជើងឯកគឺបានទៅក្រុមមកពីប្រទេសជប៉ុន Nagoya Oceans ដែលឈ្នះក្រុមមកពីអ៊ីរ៉ាក នៅវគ្គផ្ដាច់ព្រ័ត្រ។