Olympic Games 2020 ដែលធ្វើឡើងនៅទីក្រុង តូក្យូ ប្រទេសជប៉ុន បានបំបែកប្រវត្តិសាស្ត្រដោយមានការចួលរួមពីនារី និងយុវជន ច្រើនជាងឆ្នាំណាទាំងអស់បើគិតតាំងបង្កើតព្រឹត្តិការណ៍មួយនេះឡើង។

គេចាំបានថាកាលពីអូឡាំពិកឆ្នាំ ២០១២ នៅអង់គ្លេស មានអត្តពលិកជានារីចំនួន៤៤.២ភាគរយ ចូលមកដល់ឆ្នាំ២០១៦ នៅប្រេសុីល កើនឡើងដល់ទៅ ៤៥.៦ភាគរយ ចំណែក ឆ្នាំ២០២០នេះវិញ នឹងមានការចូលរួមដល់ទៅ៤៨.៩ភាគរយ ដែលជាប្រវត្តិសាស្ត្រច្រើនជាងគេបំផុតមានការចូលរួមពីនារី។

Olympic Games 2020 នឹងមានចំនួន៣២៤ព្រឹត្តិការណ៍ផ្សេងគ្នាលើប្រភេទកីឡាចំនួន៣៣ ដោយមានការចូលរូមពីអត្តពលិគជា១២,០០០នាក់ មកពី២០៧ប្រទេស ( រំពឹង ) ដែលនឹងចាប់ផ្តើមពីថ្ងៃទី ២៤ កក្កដា ដល់ ៩សីហា ឆ្នាំ២០២០៕