“LET EVERYONE SHINE” ច្រៀងដោយអ្នកស្រី Kim In-Soon គេស្គាល់ថា Insooni គឺជាបទចម្រៀងផ្លូវការសម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា និងប៉ារ៉ាឡាពិក រដូវរងាឆ្នាំ២០១៨ នៅទីក្រុងភឺជុង កូរ៉េខាងត្បូង ដែលគ្រោងចាប់ផ្តើមនៅថ្ងៃទី ៥ ដល់ ២៥ កុម្ភៈ ឆ្នាំក្រោយនេះ ដោយមានការចូលរួមពីប្រទេសទាំង៧៩ចែកចេញជា៧ប្រភេទ និង១០២វិញ្ញាសាផ្សេងគ្នា។

ខណៈក្នុងនោះ តារាចម្រៀង K-pop ដ៏ល្បី Taeyang វ័យ២៩ឆ្នាំ ជាសមាជិកនៃក្រុមចម្រៀង Big Bang ក៏ជាឯកអគ្គរាជទូតព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា និងប៉ារ៉ាឡាពិក រដូវរងាឆ្នាំ២០១៨ នៅទីក្រុងភឺជុង កូរ៉េខាងត្បូង នេះផងដែរ៕

https://youtu.be/xJDROqggxIg

អត្ថបទពាក់ព័ន្ធ៖ តារាចំរៀងK-POPដ៏ល្បី ក្លាយជាឯកអគ្គរាជទូតព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ២០១៨នៅកូរ៉េខាងត្បូង