ក្រុមជម្រើសជាតិអ៊ូសបេគីស្ថានវ័យក្រោម២៣ឆ្នាំ បានបំបាក់ក្រុមជើងខ្លាំងកូរ៉េខាងត្បូងU23 ដោយលទ្ធផល៤ទល់១ក្នុងការប្រកួតពានរង្វាន់ AFC U23 Championship វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
ក្នុងវគ្គទី១ ក្រុមអ៊ូសបេគីស្ថាន បានធ្វើការនាំមុខក្រុមកូរ៉េខាងត្បូងមួយគ្រាប់មុននៅនាទី៣៣ ដោយប្រធានក្រុម Zabikhillo Urinboev។ ប៉ុន្តែចូលដល់វគ្គទី២នាទី៥៣ Hwang Hyun-Soo រកបានគ្រាប់តាមស្មើឲ្យក្រុមកូរ៉េវិញ ហើយលទ្ធផលស្មើនេះ បន្តរហូតដល់ចប់ការប្រកួត៩០នាទី ប៉ុន្តែក្រុមកូរ៉េខាងត្បូងនៅសល់កីឡាករតែ១០នាក់ក្រោយ Jang Yun-ho ទទួលបានកាតលៀង២ដង។
វគ្គបន្ថែម១៥នាទី២ដង ក៏ចូលមកដល់។ នៅនាទី៩៩ Azizjon Ganiev រកបានមួយគ្រាប់ឲ្យក្រុមនៅនាទីបន្ថែមវគ្គទី១ហើយចូលនាទីបន្ថែមវគ្គទី២ ក្រុមមួយនេះរកបាន២គ្រាប់បន្ថែមទៀត ដោយកីឡាករ Jasurbek Yakhshiboev នាទី១១០និង Akramjon Komilov នៅនាទី១២១។ លទ្ធផលបន្តរហូតដល់ចប់ការប្រកួតពេញលេញតែម្ដង។
ក្រុមមកពីអាស៊ីកណ្ដាលនឹងត្រូវជួបក្រុមវៀតណាមនៅថ្ងៃសៅរ៍ទី២៧ខែមករាឆ្នាំ២០១៨នៅកីឡដ្ឋានChangzhou Stadium ក្នុងវគ្គផ្ដាច់ព្រ័ត្រដណ្ដើមជើងឯកពាន AFC U-23Championship៕
[youtube id=”5gGvrKb5BJw”]