សហព័ន្ធបាល់ទាត់ចិន ( CFA ) បានប្រកាសនៅបញ្ជីឈ្មោះកីឡាករចំនួន៣០នាក់ដែលបានទៅលេងនៅលីគលំដាប់ទី៤របស់អាល្លឺម៉ង់ ខណៈមានគ្រូបង្វឹកលោក Sun Jihai។

សហព័ន្ធកីឡាបាល់ទាត់អាល្លឺម៉ង់ ( DFB ) បានអញ្ជើញជម្រើសជាតិចិនអាយុក្រោម២០ឆ្នាំមកចូលរួមលេងលីគលំដាប់ទី៤របស់ខ្លួនដែលមានតែក្រុមចំនួន១៩ប៉ុណ្ណោះធ្វើការប្រកួត។
ខណៈយោងទៅតាមសម្តីលោក Ronny Zimmermann អនុប្រធាន DFB បានប្រាប់បណ្តាញសារព័ត៍មានក្នុងស្រុកថា U-20 ចិន នឹងត្រូវចំណាយថវិកាទៅអោយគូប្រកួតក្នុង១លើកចំនូួន១៥,០០០ដុល្លារអាមេរិក ដែលការប្រកួតសរុបមានដល់ទៅ៣៨លើកស្មើនឹងរង្វង់ទឹកប្រាក់ ៥៧០,០០០ ដុល្លារ។
គម្រោងនេះបានព្រមព្រៀងកាលពីខែកញ្ញាឆ្នាំមុនជាមួយនឹងកិច្ចសហប្រតិបត្តិការ៥ឆ្នាំ ដើម្បីធ្វើយ៉ាងណាអភិវឌ្ឍន៍ថ្នាលបាល់ទាត់ និងមានប្រកួតប្រជែងសម្រាប់ពានរង្វាន់ FIFA World Cup 2050៕

*បញ្ជីឈ្មោះកីឡាករទាំង៣០នាក់៖

Wen Jiabao, Wang Jinze, Gao Dalun, Huang Zichang, Shi Xiaodong, Yu Hao, Wei Lai, Li Shenyuan, Gao Haisheng, Gong Chunjie, Zhou Zheng, Jiang Zilei, Lei Wenjie, Zhang Huachen, Gao Zhijie, Zhang Yan, Li Zheng, Wen Junjie, Tong Lei, Cao Yongjing, Sun Weizhe , Zu Peng Chao, Abdul Gurney, Guo Jing,  Abu Ledi, Yao Daogang, Huang Cong, Wu Lei, Li Yang, Wu Jian។

*បញ្ជីឈ្មោះកីឡាករបម្រុងទាំង២៣នាក់៖

Deng Yubiao, Feng Bo Xuan, Gao Tianyi, Chen Wei, Wei Zhen, Chen Binbin, Huang Zhengyu, South pine, Yang Liyu, Hu Jinghang, Guo Tianyu, Qian Yu Miao, Zhang Yuan,Wu Wei, Gao Hua Ze, Lin Jiahao, Zhang Hongjiang, Liu Yue, Li Yue Ming, Ma Sheng, Yan Dinghao, Kolkinson, Shuang Dou Jia