បន្ទាប់ពីរបូតខ្សែក្រវ៉ាត់ World welterweight ក្រោយចាញ់ Jeff Horn កាលពីថ្ងៃទី ២ ខែ កក្កដា កន្លងទៅ Manny Pacquiao បានស្នើសុំអោយសហព័ន្ធប្រដាល់ពិភពលោក World Boxing Organisation (WBO) មើលវីដេអូកាត់សេចក្តីម្តងទៀត។
ខណៈ WBO បានទទួលយកសំណើរនេះ និងបានចេញលទ្ធផលសម្រេចម្តងទៀតដោយជាផ្លូវការ Jeff Horn ឈ្នះ៧តឹក Manny Pacquiao ៥តឹក នេះបើយោងតាមការទស្សនាវីដេអូកាត់សេចក្តី ដាក់ពិន្ទុដោយពុំមានសម្លេង។
ពឹងផ្អែកទៅលើកាត់សេចក្តីសារឡើងវិញបានរកឃើញថា Pacquiao ឈ្នះតឹកទី៣,ទី៨ និងទី៩ ដោយ១០០ភាគរយ ចំណែកតឹកទី៥ ឈ្នះ៨០ភាគរយ និងតឹកទី១១ ៦០ភាគរយ។ Horn បានយកឈ្នះតឹកទី១ ទី៦ ទី១២ ដោយ១០០ភាគរយ តឹកទី២ ទី៤ និង៧ ឈ្នះ ៨០ភាគរយ រីឯតឹកទី១០ ៦០ភាគរយ។ ដូច្នេះយោងតាមលទ្ធផលខាងលើ Pacquiao ឈ្នះ៥តឹក ស្របពេល Horn ៥តឹក។ម្ចាស់ខ្សែក្រវ៉ាត់១១សម័យ Manny Pacquiao បាត់បរាជ័យបាត់បង់ខ្សែក្រវ៉ាត់ពិពភលោកប្រភេទ World welterweight បន្ទាប់ពីចាញ់គូប្រកួតជាម្ចាស់ស្រុក Jeff Horn កាលពីថ្ងៃអាទិត្យកន្លងទៅនៅប្រទេសអូស្ត្រាលី។
#WBO INDEPENDENT JUDGES ANALYSIS REVIEW OF THE #HORNPACQUIAO CHAMPIONSHIP BOUT @mannypacquiao @jeffhornboxer https://t.co/DOasBqxUlN
— WBO (@WorldBoxingOrg) July 10, 2017