វិញ្ញាសារកីឡាបាល់បោះ៣ទល់៣ ( លេងម្ខាង៣នាក់ ) នឹងដាក់អោយប្រើប្រាស់សារជាថ្មីសម្រាប់ព្រឹត្តិការណ៍កីឡា OLYMPIC GAMES 2020 នៅទីក្រុងតូក្យូ ខណៈធ្លាប់បានប្រើប្រាស់ម្តងកាលពីឆ្នាំ២០១០ នៅសឹង្ហបុរី Youth Olympic Games។
សម្រាប់ច្បាប់នៃគឺមួយប្រកួតមានរយៈពេល១០នាទី ជាមួយនឹងការកាន់បាល់អាចបោះបញ្ចូលសំណាញ់ទីដល់ទៅ១២វិនាទី លេងទីលានតែម្ខាងជាមួយកន្ត្រកតែមួយគ្មានការសម្រាកពាក់កណ្តាលវគ្គ និងមានការចាក់ចម្រៀងពី DJ និងក្រុមរាំ។
ខណៈ Olympic Games 2020 ដែលធ្វើឡើងនៅទីក្រុង តូក្យូ ប្រទេសជប៉ុន បានបំបែកប្រវត្តិសាស្ត្រដោយមានការចួលរួមពីនារី និងយុវជន ច្រើនជាងឆ្នាំណាទាំងអស់បើគិតតាំងបង្កើតព្រឹត្តិការណ៍មួយនេះឡើង។
គេចាំបានថាកាលពីអូឡាំពិកឆ្នាំ ២០១២ នៅអង់គ្លេស មានអត្តពលិកជានារីចំនួន៤៤.២ភាគរយ ចូលមកដល់ឆ្នាំ២០១៦ នៅប្រេសុីល កើនឡើងដល់ទៅ ៤៥.៦ភាគរយ ចំណែក ឆ្នាំ២០២០នេះវិញ នឹងមានការចូលរួមដល់ទៅ៤៨.៩ភាគរយ ដែលជាប្រវត្តិសាស្ត្រច្រើនជាងគេបំផុតមានការចូលរួមពីនារី។
Olympic Games 2020 នឹងមានចំនួន៣២៤ព្រឹត្តិការណ៍ផ្សេងគ្នាលើប្រភេទកីឡាចំនួន៣៣ ដោយមានការចូលរូមពីអត្តពលិគជា១២,០០០នាក់ មកពី២០៧ប្រទេស ( រំពឹង ) ដែលនឹងចាប់ផ្តើមពីថ្ងៃទី ២៤ កក្កដា ដល់ ៩សីហា ឆ្នាំ២០២០៕