ម្ចាស់​ជើងឯក​លីគ​កំពូល​​កម្ពុជា ​បឹង​កេត ​​បាន​រង​បរាជ័យ​​យ៉ាង​ជូរចត់​បំផុត ក្រោម​ថ្វី​ជើង​ក្រុម​ជើង​ឯក​​ហ្វីលីពីន​ Ceres Negros ដោយ​លទ្ធផល​​រហូត​ដល់ ៩-០ មុន​នេះ ​ក្នុង​ការ​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ​ជុំ​ទី​១​ ក្នុង​ពូល F នៃ​ព្រឹត្តិការណ៍ AFC Cup 2018។

ក្រុម​ម្ចាស់​ផ្ទះ​ Ceres Negros ​បាន​វាយ​សម្រុក​​យ៉ាង​ខ្លាំង​ ដោយ​បាន​​​ទម្លាយ​សំណាញ់​របស់​​បឹងកេត​ដល់​ទៅ​៩​​គ្រាប់​ ដោយ​កីឡាករ Bienvenido Maranon នាទី​១៩, ២៩, ៦២ Takumi Uesato នាទី​១៥, ២២, ៧៩  OJ Porterie នាទី​៣១, ៨៥, Stephan Schrock នាទី​៤៣​ Carli de Murga នាទី​៦៤ និង​Manuel Ott នាទី​៨១។

វា​​ជា​កំណត់​ត្រាអាក្រក់​បំផុត​សម្រាប់​ក្រុម​កម្ពុជា​​ ដែល​ចាញ់​​ក្នុង​ការ​ប្រកួត​ផ្លូវ​ការ​អន្តរជាតិ​បែប​នេះ៕

[youtube id=”xM9p662_478″]