Uzbekistan បានក្លាយជាក្រុមដំបូងគេបង្អស់ដែលទទួលបានកៅអីលេងវគ្គចែកពូលនៅប្រទេសចិនឆ្នាំក្រោយក្នុងពានរង្វាន់ AFC U-23 Championship 2018 ដោយបាន៣ប្រកួតកន្លងមកពុំដែលចាញ់ ខណៈប្រកួតចុងក្រោយយកឈ្នះ UAE ២ទល់០។

ចំណែក កូរ៉េខាងត្បូង ទទួលបានជ័យជម្នះលើសលប់លើ ម៉ាកាវ ១០ទល់០ នៅក្នុងការប្រកួតបើកឆាករបស់ ចំណែក ជប៉ុន ក៏ដូចគ្នាយកឈ្នះ ហ្វីលីពីន ៨ទល់០។

វគ្គជម្រុះពានរង្វាន់ AFC U-23 Championship 2018 ចាប់ផ្តើមពីថ្ងៃទី ១៩ ដល់ ២៩ ខែ កក្កដា ខាងមុខនេះដោយបែងចែកចេញជាពូលA, B, C, D, E, F, G, H, I និង J មាន៤ក្រុមក្នុងពូលនីមួយៗ។