តារាចម្រៀង K-pop ដ័ល្បី Taeyang បានក្លាយជាឯកអគ្គរាជទូតព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា និងប៉ារ៉ាឡាពិក រដូវរងាឆ្នាំ២០១៨ នៅទីក្រុងភឺជុង កូរ៉េខាងត្បូង ដែលគ្រោងចាប់ផ្តើមនៅថ្ងៃទី ៥ ខែ កុម្ភៈឆ្នាំក្រោយនេះ ដោយមានការចូលរួមពីប្រទេសទាំង៧៩ចែកចេញជា៧ប្រភេទ និង១០២វិញ្ញាសាផ្សេងគ្នា។
បុរសវ័យ២៩ឆ្នាំរូបនេះ បានក្លាយជាសមាជិកនៃក្រុមចម្រៀង Big Bang កាលពីឆ្នាំ២០១៦ និងឈ្នះការសម្តែងដ៏ល្ពប្រចាំឆ្នាំ២០១១ក្នុងកម្មវិធី MTV Europe Music Awards និងក៏ជាតារាចម្រៀងកូរ៉េដំបូងគេដែលត្រូវបានទស្សនាវដ្តីForbes កត់ត្រាចូលក្នុងបញ្ជីទាំង១០០នាក់ បានចេញផ្សាយចម្រៀងក្រោម៣០បទ ប៉ុន្តែមានឈ្មោះល្បីល្បាញ។
« ខ្ញុំពិតជារីករាយបានក្លាយជាផ្នែកមួយនៃព្រឹត្តិការណ៍កីឡាមូយដ៍ធំ និងវប្បធម៍ សម្រាប់ជាតិសាសន៍របស់ខ្ញុំ » សម្តី Taeyang។