ម្ចាស់ខ្សែក្រវ៉ាត់១១សម័យ Manny Pacquiao បាត់បរាជ័យបាត់បង់ខ្សែក្រវ៉ាត់ពិពភលោកប្រភេទ World welterweight បន្ទាប់ពីចាញ់គូប្រកួតជាម្ចាស់ស្រុក Jeff Horn កាលពីថ្ងៃអាទិត្យកន្លងទៅនៅប្រទេសអូស្ត្រាលី។
Pacquiao បានស្នើសុំអោយសហព័ន្ធប្រដាល់ពិភពលោក World Boxing Organisation (WBO) មើលការសេចក្តីប្រកួតនេះឡើងវិញដោយសារតែមានភាពអយុត្តិធម៌ចំពោះរូបគេ។
«ខ្ញុំស្រលាញ់កីឡាប្រដាល់ និងមិនចង់ឃើញវាបាត់បង់ដោយសារការកាត់សេចក្តីដោយមានភាពអយុត្តិធម៌នោះទេ។» សម្តីរបស់ Pacquiao បុរសវ័យ ៣៨ឆ្នាំ។
ស្របគ្នាទំព័រTwitter ផ្លូវការរបស់WBO បានឆ្លើយតបទៅអ្នកប្រដាល់មានបទពិសោធន៍រយៈពេល២២ឆ្នាំរូបនេះយ៉ាងដូច្នេះថា៖ « ការសម្រេចចិត្ត រឺកាត់សេចក្តីរបស់អាជ្ញាកណ្តាលគឺមិនអាចផ្ទុយបានទេ។ លើកលែងតែលទ្ធផលមានការក្លែងបន្លំ និងខុសពីច្បាប់ ដែលទាំងអស់នេះពុំមាននៅក្នុងការប្រកួតរបស់ Pac vs Horn។
Pacquiao attached a copy of the letter to his own statement.
The discretion of a referee or judge cannot be reversed, except in a case of fraud or violation of laws which is not the case in Pac vs Horn
— WBO (@WorldBoxingOrg) July 4, 2017
យ៉ាងណាក៏ដោយបុរសសញ្ជាតិហ្វីលីពី Pacquiao ថា Horn មិនល្អណាស់ណានោះទេ ប៉ុន្តែខ្លាំង ស្របពេលដែលរូបគេបានចោទជាចម្ងល់យ៉ាងថាបញ្ហាទាំងអស់នៅទីនេះគឺអាជ្ញាកណ្តាល។ « ខ្ញុំមិនដឹងថាគាត់មានចេទនា រឺគាត់គ្មានបទពិសោធន៍។ គាត់បានអនុញ្ញាតអោយគូប្រកួតរបស់ខ្ញុំវាយលក្ខន្តិកៈ ( ហាមប្រើក្បាលបុក, ប្រើកែង និងអោប ) និងពុំមានការព្រមានជាច្រើនលើក។ តើអាជ្ញាកណ្តាលចង់ជួយគូប្រកួតរបស់ខ្ញុំមែនទេ?»។