ប្រធានក្រុមជម្រើសជាតិអូស្ត្រាលី Mile Jedinak នឹងអវត្តមាន២ប្រកួតចុងក្រោយក្នុងការប្រកួតជម្រុះ FIFA World Cup ពេលជួប ជប៉ុន និងថៃ ដើម្បីជួយក្រុមមានរហ្សសនាម Socceroos កក់សំបុត្រទៅលេងវគ្គចែកពូលនៅ រូហ្សុី ឆ្នាំក្រោយ។

ខ្សែបម្រើក្លិប Aston Villa បានរងរបួសក្រលៀន និងដកចេញពីបញ្ជីឈ្មោះកីឡាករទាំង២៣នាក់ ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Ange Postecoglou ។

Postecoglou បានប្រាប់អ្នកសារព័ត៌មាននៅក្នុងសន្និសារព៍ត៌មាននៅទីក្រុង Melbourn ថា Jedinak បានបដិសេឌក្នុងការចូលរួមសម្រាប់ការប្រកួតក្រៅដីជាមួយ ជប៉ុន នៅថ្ងៃទី ៣១ និងការប្រកួតក្នុងដីលើកចុងក្រោយពេលជួបថៃ ខែ កញ្ញា ទី៥។

គ្រូបង្វឹករូបនេះក៏បានកោះហៅកីឡាករថ្មីលេងតួនាទីស្លាប Awer Mabil និងអ្នកចាំទី Danny Vukovic។

អូស្ត្រាលី ឈរលេខ៣នៅក្នុងពូល B សម្រាប់ការប្រកួតវគ្គជម្រុះនៅតំបន់អាសុី ដោយតាមពីក្រោយតែមួយពិន្ទុ ពីក្រុមកំពូលតារាង ជប៉ុន និងអារ៉ាប៊ីសាអ៊ូឌីត។

ក្រុមកំពូលតារាង២ នឹងទទួលបានឱកាសទៅលេងដោយស្វ័យប្រវត្តិ ស្របពេលក្រុមលេខ៣ត្រូវប្រកួតគ្នាជាមួយលេខ៣ពូលA ក្រុមឈ្នះនៅលេងជម្រុះម្តងទៀតជាមួយក្រុមមកពីតំបន់អាមេរិកកណ្តាល៕

*បញ្ជីឈ្មោះកីឡាករទាំង២៣នាក់៖

អ្នកចាំទី៖ Mitchell Langerak, Mathew Ryan, Daniel Vukovic

ការពារ៖ Milos Degenek, Alex Gersbach, Ryan McGowan, Trent Sainsbury, Brad Smith, Matthew Spiranovic, Bailey Wright.

បម្រើ៖ Mustafa Amini, Jackson Irvine, Massimo Luongo, Mark Milligan, Aaron Mooy, Tom Rogic, James Troisi

ប្រយុទ្ធ៖ Tim Cahill, Tomi Juric, Robbie Kruse, Mathew Leckie, Awer Mabil, Jamie Maclaren