ខ្សែប្រយុទ្ធអន្តរជាតិកេនយ៉ា កីឡាករ Michael Olunga គ្រោងចូលរួមជាមួយក្លិបនៅ La Liga ក្លិប Girona FC ជាមួយកិច្ចសន្យាខ្ចីជើងរយៈពេល១ឆ្នាំពីលីគកំពូលចិន ក្លិប Guizhou Zhicheng។
បុរសវ័យ២៣ឆ្នាំរូបនេះ បានត្រលប់ទៅលេងនៅអឺរ៉ុបវិញក្រោយពុំសមប្រកបនៅក្លិប Guizhou Zhicheng។
Olunga បានកាត់ចេញទៅលេងអោយក្រុមបម្រុងក្រោយមានការពិភាក្សាជាមួយគ្រូបង្វឹកលោក Gregorio Manzano សម្រេចដាក់បញ្ចូលកីឡាករអេស្ប៉ាញ២នាក់ថ្មី Ruben Castro និង Mario Suarez។
ក្រុមប្រឹក្សាលីគកំពូលចិនបានសម្រេចអោយក្លិបនីមូយៗមានកីឡាករបរទេសចំនួនត្រឹម៤នាក់ ស្របពេល២នាក់ផ្សេងទៀតគឺ Tjaronn Chery និង Nikica Jelavić។
ទោះបីលេងនៅក្នុងក្រុមបម្រុងក៏មិនអាចលេងបាននោះដែររហូតដល់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ២០១៧ ដោយសារតែរូបបានរំលោភបំពានច្បាប់បាល់ទាត់នៅចិន។
ក្លិប Olympique Lyon នៅLigue 1 ក៏ធ្លាប់ចាប់អារម្មណ៍រូបគេក្នុងការផ្ទេរទៅលេងតំបន់អឺរ៉ុបវិញ។
ដូច្នេះ Olunga នឹងលេងជាមួយក្លិប Girona ទើបឡើងមកពី Segunda មក La Liga ដោយមានកីឡដ្ឋាន Estadi Montilvi អាចផ្ទុកទស្សនិកជនបានចំនួន ១៣,៥០០នាក់៕