ឆាយនីសតៃបុិ បានតែងតាំងលោក Gary White ជាគ្រូបង្វឹកក្រុមជម្រើសជាតិជាគោលដៅវគ្គជម្រុះ AFC Asian Cup 2019។

« ខ្ញុំនឹងចូលមកកាន់កាប់ពាក់កណ្តាលផ្លូវនេះ( វគ្គជម្រុះ ) ប៉ុន្តែមិនទាន់ខ្លាំងប៉ុន្មាននោះទេ » បុរសសញ្ជាតិអង់គ្លេសរូបនេះបានប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីចុះកិច្ចសន្យារយៈពេល១ឆ្នាំ។

« នៅក្នុងអតីតកាល ត៉ៃវ៉ាន់ គឺជាក្រុមខ្លាំងមួយនៅតំបន់អាសុីខាងកើត ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះពូកគេបានបាត់មុខ។ » សម្តីរបស់គ្រូបង្វឹកវ័យ៤៣ឆ្នាំ ដែលត្រូវជួបជាមួយ បារ៉ែន នៅថ្ងៃទី ១០ តុលា ខាងមុខនេះ។

« ខ្ញុំគឺជាគ្រូបង្វឹកមានគំនិតលេងប្រយុទ្ធ ដូច្នេះអ្វីខ្ញុំពាំនាំមកនេះអាចនឹងមានការភ្ញាក់ផ្អើល និងអោយកីឡាករខំប្រឹងខ្លួនឯង»។

បច្ចុប្បន្ន ឆាយនីសតៃបុិ កំពុងស្ថិតនៅលេខ៣ក្នុងពូលE នៃវគ្គជម្រុះ AFC Asian Cup 2019 ដោយនៅពីក្រោម បារ៉ែន និងតួមេនីស្ថាន៕