ក្លិបថ្មីរបស់អតីតខ្សែប្រយុទ្ធ Arsenal កីឡាករ Lukas Podolski ក្លិប Viseel Kobe បានប្រកាសកាលពីថ្ងៃពុធ កន្លងទៅ ដោយសម្រេចបណ្តេចគ្រូបង្វឹកលោក Nelsinho ក្រោយដឹកនាំក្រុមមិនសូវទទួលបានលទ្ធផលល្អ។

គ្រូបង្វឹកសញ្ជាតិប្រេសុីលរូបនេះ បានចូលខ្លូនមកដឹកនាំ Viseel កាលពីឆ្នាំ២០១៥ ដោយបង្កើតកំណត់ត្រាឈ្នះ៩ប្រកួត ចាញ់២ និងចាញ់១១លើកសម្រាប់រដូវកាលនេះជាមួយក្លិប។

« ខ្ញុំអរគុណយ៉ាងជ្រាលជ្រៅសម្រាប់ការគាំទ្ររបស់អ្នកទាំងអស់គ្នា » សម្តីរបស់លោក Nelsinho « គួរអោយសោកស្តាយ ដែលយើងធ្វើមិនដល់គោលដៅក្លិបចង់បាន ប៉ុន្តៃស្មារីជាក្រុមយើងអាចឃើញពីការអភិវឌ្ឍន៍ និងស្រែកឃ្លានការលើកពាន »

« យ៉ាងណាក៏ដោយ យើងធ្វើនេះដើម្បីបង្ហាញពីភាពអាជីព និងជាទំនួលខុសត្រូវរបស់ខ្ញុំដែលយើងមិនអាចជួបនៅនរណាម្នាក់ដូចការរំពឹងទុក។ នេះគឺជាវិជ្ជាជីវៈ ខ្ញុំបានរៀនសូត្រច្រើនគ្រានៅទីនេះ និងជាមនុស្សអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា »៕