ពានរង្វាន់លីគលំដាប់ទី២ប្រចាំទ្វីបអាសុី AFC Cup នាចាប់ផ្តើមនៅចុងខែសីហា ក្រោយរកឃើញក្រុមទាំង៦ជាមួយរូបមន្តរៀងប្លែក។

Ceres បន្ទាប់ពីយកឈ្នះ Home United ៣ទល់២ កាលពីពេលថ្មីនេះ នឹងត្រូវជួប FC Istiklol សម្រាប់ជើងទី១នៅថ្ងៃទី ២២ ខែ សីហា ខាងមុខនេះ ខណៈ Bengaluru FC ប៉ះ 4.25 SC របស់កូរ៉េខាងជើង។

ចំណែក Al Wahda ប្រកួតជាមួយ AIR Force Club នៅថ្ងៃទី១២ និង ២៦ កញ្ញា សម្រាប់ជើងទី១ និងទី២ ខណៈក្រុមទាំង២នេះក្រុមណាឈ្នះ នឹងទទួលបានកៅអីឡើងទៅចាំវគ្គផ្តាច់ព្រ័ត្រដោយស្វ័យប្រវត្តិ ស្របពេលក្លិបមកពីតំបន់ Inter-Zone ត្រូវប្រកួតគ្នាម្តងទៀតនៅវគ្គជម្រុះ Play-off៕

*ខាងក្រោមជាកម្មវិធី និងកាលបរិច្ឆេទ នៃការប្រកួត៖