អ្នកចាំទី Amer Shafi បានប្រាប់អ្នកសារព័ត៌មានថាខ្លូនចង់លេងអោយជម្រើសជាតិហ្សកដានីរហូតដល់វ័យ៤០ឆ្នាំ ខណៈពេលដ៏ខ្លីខាងមុខនេះនឹងត្រូវមានការប្រកួតជាមួយវៀតណាម ក្នុងវគ្គជម្រុះ AFC Asian Cup 2019។
ប្រធានក្រុមជម្រើសជាតិហ្សកដានី និងជាកីឡាករលេងបានច្រើនជាងគេពោលគឺ ១៣៨ប្រកួត ជាប់ជម្រើសជាតិលើកដំបូងនៅឆ្នាំ២០០២ និងធ្លាប់លេងពានរង្វាន់ AFC Asian Cup ដល់ទៅ៣លើកនៅពុំទាន់មានគម្រោងព្យួរស្រោមដៃនៅឡើយទេ។
« វាជាសុបិន្តដែលកីឡាករគ្រប់រូបចង់បង្ហាញខ្លូនជាមួយប្រទេសកំណើតរបស់ខ្លូន និងបង្ហាញអោយអស់ពីសមត្ថភាព។ អ្នកចាំទីគឺមានឱកាសបានលេងយូរជាងកីឡាករលេងជំហរផ្សេង ចឹងខ្ញុំសង្សឹមថានឹងលេងពានរង្វាន់ AFC Asian Cup ជាលើកទី៤» សម្តីកីឡាករAmer Shafi បច្ចុប្បន្នមានវ័យ៣៥ឆ្នាំ។
បញ្ជាក់ថា ហ្សកដានី នឹងធ្វើការប្រកួតជាមួយម្ចាស់ផ្ទះវៀតណាម នៅថ្ងៃទី ១៣ ខែ មិថុនា ខាងមុខនេះ នៃវគ្គជម្រុះពានរង្វាន់ AFC Asian Cup 2019។