ខ្សែបម្រើវ័យក្មេងកំពុងលេចធ្លោជាមួយ Sagan Tosu នៅក្នុង J1 League កីឡាករ Daichi Kamada ត្រូវបានក្លិបលេងនៅលីគកំពូលអាល្លឺម៉ង់ ( Bundesliga ) Eintracht Frankfurt ចុះកិច្ចសន្យារយៈពេល៤ឆ្នាំ ជាមួយនឹងតម្លៃខ្លួន ២.៥ លានអឺរ៉ូ។
Kamada វ័យ២០ឆ្នាំ លេងបាន២៨ប្រកួត និង៣គ្រាប់សម្រាប់ឆ្នាំ២០១៥ ឆ្នាំបន្ទាប់ រកបាន៨គ្រាប់ក្នុងការប្រកួតទាំង២៨លើករកបាន៣គ្រាប់ក្នុងចំណោម១៥ប្រកួតសម្រាប់រដូវកាលនេះ ហើយបានកោះហៅចូលក្រុមជម្រើសជាតិជប៉ុនអាយុក្រោម២៣ឆ្នាំ លេងពានរង្វាន់ Toulon Tournament នៅបារាំង ប៉ុន្តែមកទល់ពេលនេះរូបគេពុំទាន់បានបង្ហាញសមត្ថភាពជាមួយជម្រើសជាតិជប៉ុននៅឡើយទេ៕