ក្លិបយក្សរបស់ប្រទេសអេស្ប៉ាញ Barcelona បានចុះកិច្ចសន្យាជាមួយម្ចាស់ឧបត្តម្ភថ្មី Rakuten នៅប្រទេសជប៉ុនកាលពីម្សិលមិញនេះក្នុងរង្វង់ទឹកប្រាក់ចំនួន២៣៥ដុល្លារអាមេរិក ដោយមានការចូលរួមពីកីឡាករល្បីៗរបស់ក្លិប Messi, Neymar, Pique និង Turan។
ក្រុមហ៊ុនរបស់ជប៉ុននេះបានក្លាយជាអ្នកឧបត្តម្ភទី២នៅលើផ្នែកខាងមុខរបស់ក្លិប Barcelona បន្ទាប់កាលពី៥ឆ្នាំ Qatar Airways មុនពេលត្រូវផ្លាស់ប្តូរជំនួស Unicef។
ការព្រមព្រៀងទាំងអស់នេះកើតមានឡើងពេលកីឡាករ Pique និងប្រពន្ធជាតារាចម្រៀង Pop ដ៏ល្បី Shakira ដែល Rakuten បានជួយនោះបានអញ្ជើញចួលរួមពិសារអាហារពេលល្ងាចជាមួយលោក Mikitani នៅ San Jose រដ្ឋ California អំឡុងពេលការប្រកួតមុនបើករដូវកាលឆ្នាំ២០១៥។
យ៉ាងណា Barcelona នឹងទទួលបានថវិកាចំនួន៥៩លានដុល្លារក្នុងមួយឆ្នាំសម្រាប់រយៈពេលចុះកិច្ចសន្យា៤ឆ្នាំ ដោយក្រុមហ៊ុនក៏គ្រោងនៅបន្ថែមកិច្ចសន្យាថ្មីផងដែរ។