ការប្រកួតពានរង្វាន់អត្តពលិកពិភពលោក រឺ 2017 World Championships in Athletics បានចាប់ផ្តើមការប្រកួតពីថ្ងៃទី ៤ ដល់ ១៣ សីហា ដោយមានការចូលរួមពីប្រទេសចំនួន២០៥ អត្តពលិក ២០៣៦នាក់ ចែកចេញជា៤៨ព្រឹត្តិការណ៍ផ្សេងគ្នា។

ការប្រកួតធ្វើឡើងនៅទីក្រុងឡុងដ៏ ប្រទេសអង់គ្លេស ដោយប្រើប្រាស់កីឡដ្ឋាន Olympic Stadium ស្របពេលប្រទេសតំណាងអោយទ្វីូបអាសុី មានតែចិន មួយគត់អាចដណ្តើមបានមេដាយបានច្រើនគេដោយមានចំនួនសរុប៧ មាស២ ប្រាក់៣ សំរិទ្ធ២ ឈរលេខរៀងទី៥ នៃចំនួនមេដាយសរុប។

សម្រាប់មេដាយមាសទាំង២គឺបានមកពីកីឡាករនី Gong Lijiao ចោលដុំដែកបានចម្ងាយ ១៩.៩៤ម៉ែត្រ និងដើរប្រណាំងចម្ងាយ២០គីឡូម៉ែត្រ Yang Jiayu ប្រើថេរវេលាសរុប ១ម៉ោង ២៦នាទី និង១៨វិនាទី៕