ក្រុមបាល់បោះជម្រើសជាតិហ្វីលីពីន បានធ្វើការកោះហៅកីឡាកររបស់ខ្លួនចំនួន២៤រូប ដើម្បីត្រៀមប្រកួតក្នុងពានរង្វាន់ធំប្រចាំទ្វីបអាស៊ី FIBA Asia Cup 2017 ដែលគ្រោងនឹងចាប់ផ្ដើមប្រកួតនៅខែសីហា ខាងមុខនេះ។
ក្រោមការដឹកនាំពីសំណាក់គ្រូបង្វឹក លោក Chot Reyes សមាសភាពកីឡាករទាំង២៤រូប ដើម្បីចូលរួមប្រកួតពានរង្វាន់ជើងឯកបាល់បោះប្រចាំទ្វីបអាស៊ី FIBA Asia Cup 2017 ដែលនឹងធ្វើឡើងនៅខែសីហា ខាងមុខនេះ នៅប្រទេសលីបង់ ដែលស្ថិតនៅពូល B។
ក្រុមបាល់បោះជម្រើសជាតិហ្វីលីពីន នឹងស្ថិតនៅពូល B ជាមួយ ជើងឯក១៦សម័យ ម្រើសជាតិចិន, អ៊ីរ៉ាក់ និង កាតា ខណៈការប្រកួតគ្រោងនឹងចាប់ផ្ដើមនៅថ្ងៃទី០៩ រហូតដល់ថ្ងៃទី១៣ ខែសីហា សម្រាប់វគ្គជម្រុះក្នុងពូល។
កម្មវិធីប្រកួតពេញលេញសម្រាប់ពានរង្វាន់ប្រចាំទ្វីបអាស៊ី FIBA Asia Cup 2017:
សម្រាប់ប្រកួតបាល់បោះប្រចាំទ្វីបអាស៊ី FIBA Asia Cup 2017 នេះគឺជាលើកទី២៩ ហើយដែលពានរង្វាន់មួយនេះត្រូវបានបង្កើតឡើង ដោយធ្វើនៅរៀងរាល់២ឆ្នាំម្ដង។
សូមបញ្ជាក់ផងដែរថា ក្រុមបាល់បោះជម្រើសជាតិហ្វីលីពីន គឺជាក្រុមដែលជោគជ័យទី២លើពានរង្វាន់បាល់បោះនេះ ចាប់តាំងពីពានរង្វាន់បង្កើតដំបូងនៅឆ្នាំ១៩៦០មក ពោលគឺក្រុមបាល់បោះជម្រើសជាតិហ្វីលីពីន ឈ្នះចំនួន៥ដង ក្នុងចំណោម២៨លើក ស្របពេលដែលចិនគឺជាក្រុមដែលជោគជ័យជាងគេ ដោយធ្លាប់ឈ្នះរហូតដល់១៦ដង៕
រូបភាព: thesummitexpress.com