ការ​ប្រកួត​មិត្តភាព​រវាង​អង់គ្លេស​​ និង​ប្រេស៊ីល​កាល​ពី​យប់​មិញ​ហាក់ ​បង្ហាញ​ការ​ធុះទ្រាន់​ខ្លះ​ៗ ​ក្រោយ​ពេល​ក្រុម​ទាំង​ពីរ​មិន​អាច​រក​គ្រាប់​បាល់​ ប៉ុន្តែ​អ្វី​ដែល​គួរឲ្យ​ចាប់​អារម្មណ៍​ក្រុម​ទាំង​ពីរ​ហាក់​លេង​ខូច​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក ​ពិសេស​កីឡាករ​២​នាក់។

jake-livermore-1.jpg

ក្នុង​ការ​ប្រកួត​នេះ ​គេ​ឃើញ​ខ្សែ​បម្រើ​អង់គ្លេស​ Jack Livermore បាន​ជួប​ប៉ះ​ទង្គិច​គ្នា​ជាមួយ​ខ្សែ​ការពារ​ស្លាប​ចិត្ត​សឿង ​ប្រេស៊ីល Dani Alves។ Livermore បាន​យក​ដៃ​ទៅ​កៀប​ករ​ Alves ពេល​កំពុង​ដណ្ដើម​បាល់​ ហើយ​កីឡាករ​ប្រេស៊ីល​​ប្រឹង​ដោះខ្លួន​ធ្វើ​ឲ្យ​មាន​ការ​ប៉ះ​ទង្គិច​បន្តិច​បន្ទួច​។ ភ្លាម​ៗ​មិត្ត​រួម​ក្រុម​ទាំង​អស់​មក​សម្រួល​ជាមួយ​គ្រូ​បង្វឹក​។

តាម​ពិត​ទៅ​ ខ្សែ​ការពារ​របស់​SPG បានប៉ះ​ទង្គិច​ដោយ​ការ​ដណ្ដើម​បាល់​មុន​នេះ​ទៅ​ទៀត ​ប៉ុន្តែ​គ្មាន​គេ​ចាប់​អារម្មណ៍​ ខណៈ​លើក​នេះ​វា​លើស​ពី​ការ​ប្រកួត​បាល់ទាត់​មិត្តភាព​ទៅ​ទៀត។​

Image result for Jake Livermore and Dani Alves!