ក្រុមជម្រើសជាតិដាណឺម៉ាកបានកៅអីទៅលេងនៅ World Cup 2018ឆ្នាំក្រោយហើយ បន្ទាប់ពីយកឈ្នះជម្រើសជាតិអៀកឡង់ក្នុងលទ្ធផលទាំងពីរជើង៥-១វគ្គជម្រុះ Play-off តំបន់អឺរ៉ុប។
មួយគ្រាប់របស់ម្ចាស់ផ្ទះ រកបានដោយកីឡាករ Shane Duffy នាទីទី៦ ប៉ុន្តែខាងដាណឺម៉ាកវាយបកយក៥គ្រាប់វិញដោយកីឡាករ Andreas Christiansenនាទី២៩ខ្សែបម្រើ Spurs កីឡាករ Cristian Eriksen បីគ្រាប់ម្នាក់ឯងនាទី ៣២, ៦៣, ៧៤ និងចុងក្រោយបាល់ពិន័យ១១ម៉ែត្ររបស់ អតីតកីឡាករ Arsenal, Nicklas Bendtner នាទី៩០។
មកដល់ពេលនេះ នៅសល់តែ២ក្រុមទៀតទេដែលមិនទាន់រកឃើញគឺជំនួបរវាង ហុងឌុយរ៉ាស និងអូស្ដ្រាលី ខណៈមួយគូរទៀតគឺប៉េរូនិងណូវែលហ្សេឡង់៕
[youtube id=”B_Nou3KIiWs”]