Manchester United ត្រូវបានគេរាយការណ៍ថាបានយល់ព្រមលក់ខ្សែបម្រើ Marouane Fellaini ក្នុងតម្លៃ៨លានផោនក្នុងទីផ្សាបើកទ្វាដោះដូរកីឡាករនៅខែមករាខាងមុខ។
កុងត្រាបច្ចុប្បន្នរបស់កីឡាករជម្រើសជាតិបែលហ្សិកជាមួយនឹងបិសាចក្រហម ចប់នៅផុតរដូវកាលនេះហើយៗ ទន្ទឹមនឹងនេះរបាយការណ៍កាលពីខែមុនលើកឡើងថា ខ្សែបម្រើបដិសេធបន្តកុងត្រាថ្មីជាមួយក្លឹប។ Sunday Mirror បានបញ្ជាក់ថា United បានឈនទៅដល់ការយល់ព្រមលើកិច្ចព្រមព្រៀងជាមួយ Besiktas ដើម្បីលក់កីឡាករវ័យ២៩ឆ្នាំក្នុងរដូវកាលដោះដូរខិតជិតមកដល់ខាងមុខនេះ។
Jose Mourinho បាននិយាយថាលោកចង់រក្សាកីឡាករមិនសូវល្បីរូបនេះ ឲ្យជួយក្លឹបសិនមុពេលលក់ចេញ ប៉ុន្តែ Man Utd បានកំណត់តម្លៃខ្លួនរួចហើយ ស្របពេលកុងត្រានៅសល់ពាក់កណ្ដាលរដូវកាលទៀតប៉ុណ្ណោះ។ បែបណាក្ដី! បិសាចក្រហមព្រមលក់កីឡាករសក់សំពោងរូបនេះ ក៏ដោយសារតែពួកគេរកបាននូវកីឡាករជំនួសរួចហើយគឺខ្សែបម្រើក្លឹប Shaktar Donetsk កីឡាករ Fred។
ប៉ុន្តែក្លឹបឈ្នះ Premier League ច្រើនជាងគេក្នុងប្រវត្តិសាស្រ្តបាល់ទាត់អង់គ្លេសមួយនេះ ត្រូវប្រជែងជាមួយក្លឹបធំនៅអឺរ៉ុបដែលបង្ហាញការចង់បានដែរហើយក្លឹបក៏ត្រូវចំណាយលុយធំទិញផ្ដាច់កុងត្រា២០២១របស់កីឡាករប្រេស៊ីលម្នាក់នេះដែរ៕