ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល Neymar បាន​ចូល​រួម​ក្នុង​សន្និសិទ​កាសែត​ ក្រោយ​ការ​ប្រកួត​ឈ្នះ​ជប៉ុន​៣​ទល់​១​កាល​ពី​យប់​មិញ​។ រូប​គេ​បាន​ចេញ​មក​បញ្ជាក់​ពី​រឿង​រ៉ាវ​ដែល​បាន​កើត​ឡើង​នៅ ​PSG ពិសេស​ទំនាក់ទំនង​ជាមួយ​ Cavani និង​គ្រូ​បង្វឹក​លោក Unai Emery

“ឈប់​បង្កើត​រឿង​ទៀត​ទៅ”​នេះ​គឺ​ជា​សម្ដី​ដែល​Neymar បាន​និយាយ​ពី​ទំនាក់ទំនង​របស់​ខ្លួន​នៅ​ PSG។ ” ខ្ញុំ​មាន​អារម្មណ៍​ល្អ​នៅ​ប៉ារីស​ហើយ​លេខ​របស់​ខ្ញុំ​ក៏​ពិត​ជា​ល្អ​។ ខ្ញុំ​គ្មាន​បញ្ហា​អ្វី​ជាមួយ​ Cavani ខ្ញុំ​គ្មាន​បញ្ហា​ជាមួយ​គ្រូ​បង្វឹក​។​ខ្ញុំ​ចង់​ឲ្យ​អ្នក​គ្រប់​គ្នា​បញ្ឈប់​បង្កើត​រឿង​ទៀត​ទៅ”។

Neymar បាន​និយាយ​បន្ត​ទាំង​ទឹក​ភ្នែក​ថា​៖” វា​គឺ​ជា​រឿង​ដែល​រំខាន​ខ្ញុំ​ខ្លាំង​ណាស់​ ខ្ញុំ​បាន​និយាយ​ជាមួយ​ Tite ហើយ​ថា​ឈប់​គិត​ពី​រឿង​នេះ​ហើយ​រក្សា​ចិត្ត​ស្ងប់”។

 

Neymar tears cry press conference Brazil PSG

ចុង​ក្រោយ​គ្រូ​បង្វឹក​ប្រេស៊ីល​បាន​និយាយ​ការ​ពារ​Neymar ពី​រឿង​រ៉ាវ​ចចាអារ៉ាម​ទាក់ទង ​និង ​Neymar ប៉ុន្តែ​រូប​គេ​នៅ​មិន​អាច​ទប់​ទឹក​ភ្នែក​បាន​៕