ខ្សែ​ប្រយុទ្ធ Chelsea កីឡាករ ​Alvaro Morata បាន​និយាយ​ថា​ Neymar អាច​នឹង​មក​លេង​នៅ Real Madrid នៅ​ថ្ងៃ​ណា​មួយ​ហើយ​ក្លឹប​អេស្ប៉ាញ​មួយ​នេះ​ មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​នាំ​យក​កីឡករ​ប្រេស៊ីល​មក​ Bernabeu។

បែប​ណា​ក្ដី​! Morata ថា​ Neymar អាច​មក​លេង​នៅ ​Real តែ​​ទាស់​ត្រង់​ថា​ពិបាក​បន្តិច​។ កីឡាករ​ជម្រើស​ជាតិ​ប្រេស៊ីល​មាន​ទំនាក់ទំនង​ជាមួយ​នឹង​ការ​ផ្ទេរ​មក​លេង​នៅ​អេស្ប៉ាញ​វិញ​ ខណៈ​ប្រធាន​ក្រុម ​Real Madrid កីឡាករ Sergio Ramos និយាយ​ថា​រូប​គេ​ពេញ​ចិត្ត​នឹង​បើក​ទ្វារ​ស្វាគមន៍​កីឡាករ​វ័យ​២៥​ឆ្នាំ​របស់ ​PSG។

Image result for alvaro morata interview

Neymar បាន​ផ្ទេរ​ចេញ​ពី ​Barcelona ​ទៅ ​PSG ក្នុង​តម្លៃ​២២២លាន​អឺរ៉ូ​ កាល​ពី​ខែ​សីហា​ហើយ​រក​បាន​១១​គ្រាប់​ក្នុង​ការ​ចូល​លេង​១២​ប្រកួត​គ្រប់​ពាន​រង្វាន់ឲ្យ​ក្លឹប​លេង​នៅ ​Ligue 1។ ចំណែក​ Morata ដែល​ចាក​ចេញ​ពី ​Real Madrid ទៅ ​Chelsea កាល​ពី​ខែ​កក្កដា​បាន​និយាយ​ថា​ Neymar មក​ចូល​រួម​ជាមួយ​អតីត​របស់​ខ្លួន​គឺ​អាច​ទៅ​ តែ​ពិបាក​បន្តិច​ហើយ។

Related image

ខ្ញុំ​គិត​ថា​វា​ពិត​ជា​ពិបាក​បន្តិច​ហើយ ដោយសារ​តែ​អតីតកាល​របស់​គាត់។ ប៉ុន្តែ​យើង​បាន​ឃើញ​ហើយ​ថា​ នៅ​ Real Madrid ​អ្វី​ក៏​ពួកគេអាច​ធ្វើ​បាន​ដែរ” Alvaro Morata និយាយ​ក្នុង​កាសែត EL Largero។

 

ក្រុម​របស់​លោក Zidane កំពុង​តាម​ពី​ក្រោយ​ក្រុម​គូប្រជែង​ Barcelona​ដែល​ឈរ​កំពូល​តារាង​៨​ពិន្ទុ​ ឆ្លងកាត់​១១​ប្រកួត​កន្លង​មក​៕