ចាប់​តាំង​ពី​ឆ្នាំ​១៩៧០​មក​ Adidas តែង​តែ​ទទួល​បន្ទុក​ផលិត​បាល់ ​សម្រាប់​ប្រើ​ប្រាស់​ក្នុង​ការ​ប្រកួត​គ្រប់​ៗ​ពេល  ​ហើយ​នៅ​ឆ្នាំ​២០១៨​ខាង​មុខ​នេះ​ ក្រុម​ហ៊ុន​អាល្លឺម៉ង់​​​នៅ​តែ​ជា​អ្នក​ផ្គត់ផ្គង់​បាល់​ទាត់​ផង​ដែរ។

 

បាល់​សម្រាប់​ប្រើ​នៅ​ឆ្នាំ​ក្រោយ​មាន​ឈ្មោះ​ថា​ Telstar 18ទើប​ត្រូវ​បាន ​FIFA ប្រកាស​កាល​ពី​យប់​មិញ ​ដោយ​ការ​ឌីសាញ​ពណ៌​ស​លាយ​ខ្មៅ​ស្រដៀង​បាល់​ធ្លាប់​ប្រើ​កាល​ World Cup 1970 និង​1974។

Image result for Telstar 18

Telstar 18 គឺ​ជា​ឈ្មោះ​ចុង​ក្រោយ​គេ​ត្រូវ​បាន​ប្រើ​ប្រាស់​ក្នុង​ World Cup ខណៈ​ជំនាន់​មុន​មាន​ឈ្មោះ​ដូចជា៖ Tango, the Azteca, the Questra ​Jabulani ប្រើ​កាល ​World Cup 2010 នៅ​អាហ្រ្វិក​ខាង​ត្បូង ​និង ​Brazuca ប្រើ​កាល​ World Cup 2014 នៅ​ប្រេស៊ីល៕

Image result for Telstar 18