ក្រុមជម្រើសជាតិកម្ពុជានប្រកួតចាញ់ក្រុមជម្រើសជាតិមីយ៉ាន់ម៉ា ក្នុងលទ្ធផល១ទល់២លក្ខណៈមិត្តភាពអន្តរជាតិ ក្រោមអ្នកទស្សនាជាង៣ម៉ឺននាក់ក្នុងទីលានពហុកីឡដ្ឋានជាតិអូឡាំពិក។
ក្នុងការប្រកួតនេះ ក្រុមកម្ពុជាទាំងមូលបង្ហាញទម្រង់លេងល្អ ប៉ុន្តែកីឡាករមិនអាចបញ្ចប់ទីបានសម្រេច ទោះបីជាមានឱកាសជាច្រើនលើកច្រើនសារក៏ដោយ ពិសេសខ្សែប្រយុទ្ធឆ្នើម កម្ពុជា ចាន់ វឌ្ឍនាកាតែម្ដង។ ក្រោយចប់ការប្រកួតគ្រូបង្វឹកកម្ពុជាលោក ប្រាក់ សុវណ្ណារ៉ា បាននិយាយពីទម្រង់លេងរបស់កីឡាករមានប្រភពមកពីខេត្តកំពតថា បច្ចេកទេស កម្លាំង ការយល់ដឹងពីការលេងមានការកើនឡើង ខ្លាំង ប៉ុន្តែជំនាញបញ្ចប់ទី ដូចជាការទាត់បាល់ពិន័យហ្វ្រីឃីក ដែលខ្លួនមានជំនាញបំផុតនោះហាក់ធ្លាក់ចុះខ្លាំងមែនទែន។
ក្នុងហេតុផលនេះអតីតគ្រូបង្វឹកបឹងកេតអង្គរបានលើកឡើងថា៖” វឌ្ឍនាកា មានការយល់ដឹងពីបច្ចេកទេសលេង នឹងកម្លាំង កើនឡើងជាងមុនតែការសម្រេចទី ដូចចាបាល់ហ្វ្រីឃីក អីហ្នឹងហាក់ធ្លាក់ចុះខ្លាំង។”
” នេះមកពីការគ្មានឱកាសបង្ហាញខ្លួនពេញលេញនៅជប៉ុន ហើយរូបគេបានត្រឹមហ្វឹកហាត់ខ្លាំង តែមិនបានលេងពេញ។ ការហ្វឹកហាត់ និងលេងពិតប្រាកដពិតជាមិនដូចគ្នាទេ”លោកបានបន្តុ។
សូមបញ្ជាក់ឡើងវិញផងដែរថា មួយគ្រាប់របស់កម្ពុជារកបាន ប្រាក់ មុន្នីឧត្តម និង២គ្រាប់របស់មីយ៉ាន់ម៉ារកបានដោយ Zaw Min Tun និងមួយគ្រាប់ទៀតរកបានដោយខ្សែប្រយុទ្ធពាក់លេខ៩ Aung Thu៕
រូបភាព សហព័ន្ធបាល់ទាត់កម្ពុជា