ក្រុមបាល់ទាត់កម្ពុជានឹងត្រូវទទួលភ្ញៀវក្រុមជម្រើសជាតិមីយ៉ាន់ម៉ា ក្នុងលក្ខណៈមិត្តភាពអន្តរជាតិ នៅល្ងាចស្អែកថ្ងៃទី ០៩ខែ វិច្ឆិកា ឆ្នាំ ២០១៧ ក្នុងពហុកីឡដ្ឋានជាតិ។
ដោយឡែកមុនជួបគ្នានៅថ្ងៃស្អែកនេះ គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាបីសម័យកាលបាននិយាយថា ការប្រកួតនៅថ្ងៃស្អែកគឺពិតជាលើសពីការប្រកួតមិត្តភាព ពីព្រោះក្រុមទាំងពីរមិត្តភាពដើម្បីត្រៀមប្រកួតក្នុង AFC Asian Cup 2019 រៀងៗខ្លួន។
ក្នុងសន្និសីទកាសែតមុនការប្រកួតលោក ប្រាក់ សុវណ្ណារ៉ាបាននិយាយដូច្នេះ៖”គ្មានអ្វីត្រូវបារម្ភពីបញ្ហាកម្លាំង របស់ក្រុមកីឡាករកម្ពុជាទេ។ ចំពោះខ្ញុំគិតថាលើសផង ព្រោះពួកគេលេងក្នុងពានលីកផង ពាន Hun Sen Cup ផង ដូច្នេះបញ្ហាកម្លាំងហាក់ដូចជាមិនមានចោទនោះទេ”។
“ តែអ្វីដែលយើងបានដឹង និងឃើញហើយថាស្ថានភាពនាការប្រកួតក្នុងប្រទេសកម្ពុជាមិនទាន់បានលេងយប់ទាំងអស់គ្នានោះទេ ខ្លះប្រកួតនៅម៉ោង៣អីចឹងទៅ ធ្វើឲ្យគាត់ឆាប់អស់កម្លាំង។ តែសម្រាប់ខ្ញុំគ្មានបញ្ហាចោទទេ”៕